10/03/2016 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania


ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania

នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ (តាមម៉ោងហាណូយ) ប្រធានរដ្ឋវៀតណាម លោក​Truong Tan Sang និងភរិយា រួម​ជាមួ​យគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន​ទៅ​ដល់​ព្រលាន​យន្ត​ហោះ Julius Nyerere ទីក្រុង Dar  Es Salaam ចាប់​ផ្តើមដំណើរ​ទស្សន​កិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋឯកភាព​ Tanzania តាម​សេចក្ដី​អញ្ជើញ​របស់​ប្រធានា​ធិបតី​ លោក Jonh Magufuli ។ ដំណើរទស្សន​កិច្ចលើកនេះ នឹងជំរុញទំនាក់​ទំនង​មិត្តភាព​ដ៏ល្អប្រ​សើរ និង​សហប្រតិបត្តិ​ការ​ លើច្រើនវិស័យរវាងប្រទេស​ទាំង​ពីរ។

​ទទួលប្រធានរដ្ឋ លោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម​នៅ ព្រលាន​យន្ត​ហោះមាន​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ តំ​បន់​និង​អាហ្វ្រីកខាងកើត រួមជា​មួយ​មន្ត្រី​នៃក្រសួង​ការ​បរទេស​ Tanzania ឯកអគ្គរដ្ឋ​ទូតវៀត​ណាម ប្រចាំនៅ Tanzania លោក Vo Thanh Nam និងកម្មាភិ​បាល សហគមន៍​ជន​វៀត​ណាម​នៅ Tanzania ទៀតផង។

​ពិធីទទួលប្រធានរដ្ឋ លោក Truong Tan Sang ត្រូវបានរៀបចំឡើងដ៏មហោឡា​រឹកសំរាប់​ អ្នកប្រមុខរដ្ឋ នៅវិមាន​ប្រធានា​ធិបតី។ តាមគំរោង ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែ​មិនា ប្រធានរដ្ឋ លោក Truong Tan Sang​នឹងជួប​សន្ទនាជា​មួយ​ប្រធានា​ធិបតី ថ្នាក់ដឹកនាំរដ្ឋសភា និង​គណៈបក្សបដិវត្តន៍​Tanzania (CMM) ផង​ដែរ។ នៅជំនួប​ទាំង​នេះ ភាគី​ទាំងពីរ​នឹងពិភាក្សា​ អំពីវិធានការ​ជាក់​ស្ដែងសំដៅបង្កើន​ទំនាក់ទំនង សហប្រតិបត្តិការ​ប្រពៃណី និងកិច្ច​សហប្រតិ​បត្តិការ លើច្រើនវិស័យ រវាងវៀតណាម និង Tanzania ជំរុញកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ពិសេស​គឺក្នុង​វិស័យ​ពាណិជ្ជ​កម្ម កសិកម្ម និងសំណង់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ