02/05/2016 09:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam


ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam

បន្តដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្ត ក្រុងនៅភូមិភាគ​កណ្ដលវៀតណាម នាថ្ងៃទី៣០ ខែមេសា​ ប្រធានរដ្ឋ លោក Tran Dai Quang បា​ន​អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះបណ្ដាវីរអ្នកម្ដាយ​វៀត​ណាម យុទ្ធជនពិការ អ្នកមានគុណូបការះចំពោះបដិវត្តិ នៅក្នុងមជ្ឈមណ្ឌលថែទាំនិងគាំពារអ្នកមានគុណូបការះខេត្ត Quang Nam។ ថ្លែងមតិនៅទីនេះ​ ប្រធានរដ្ឋ ​លោក Tran Dai Quang  បានអះ​អាង​ថា​៖​ បក្ស រដ្ឋ ជានិច្ចកាលដឹងគុណ ​និងកត់សម្គាល់នូវការរួមវិភាគទានរបស់បណ្ដាវីរអ្នកម្តាយ យុទ្ធជនពិការ​ គ្រួសារ​យុទ្ធជនពលី និងអ្នកមានគុណូបការះចំពោះបុព្វហេតុតស៊ូរំដោះប្រទែសជាតិ ​ហើយលោកក៏បានសង្កត់​ធ្ងន់ថា៖ បក្ស រដ្ឋជានិច្ចកាលចាត់ទុកការថែទាំមុខ​សញ្ញាគោលនយោបាយជាភារកិច្ចមួយដើម្បីតប់ស្នងសង់គុណចំពោះពលីកម្មដ៏ធំធេង របស់បណ្ដាវីរយុទ្ធជន ជនរួមជាតិ ក្នុងការស៊ូការពារមាតុប្រទេស។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានស្នើអោយគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម ​និងខេត្ត Quang Nam ត្រូវបន្តខំប្រឹងប្រែងបំពេញការងារនេះអោយបាន​ល្អថែមទៀត៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ