08/03/2016 09:56 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Bac Ninh


ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Bac Ninh

នាថ្ងៃទី៦ ខែមិនា ឆ្នាំ​២០១៦ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានដឹកនាំ​គណៈ​ប្រតិភូ​មជ្ឈឹម​ទៅ​បំពេញ​ការងារ​នៅខេ​ត្ត Bac Ninh (ភាគខាងជើងវៀតណាម)។ នៅក្នុង​ជំនួបធ្វើការ​នេះ ប្រធាន​រដ្ឋបាន​សម្ដែង​នូវក្តី​សប្បាយ​រីករាយ និងវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដែលខេត្ត Bac Ninh ទទួល​បានក្នុងរយៈពេលកន្លងទៅ។​ទន្ទឹម​នឹង​នោះ ប្រធានរដ្ឋក៏បានស្នើខេត្ត Bac Ninh ត្រូវ​បន្តផ្លាស់ប្តូរថ្មី ដើម្បីមានជំ​ហានលោត​ផ្លោះ​ទៅ​លើ​ផ្លូ​វ​អភិវឌ្ឍន៍​ សម​ស្របជាមួយ​សក្ដានុភាព ឧត្តមភាពរបស់​ខ្លួន និង​ត្រូវប្រមូល​ផ្តុំបណ្ដុះ​បណ្ដាល​ប្រភព​ធន​ធាន​មនុស្ស ឆ្លើយតប​នឹង​តម្រូវការ​​កាន់តែ​ខ្ពស់ ក្នុងដំណើការធ្វើសមាហរណកម្ម ក្នុងដំណាក់កាល​ថ្មី៖

“​ខេត្តត្រូវយកចិត្តទុកដាក់ បង្កលក្ខណះសំរាប់អង្គភាពអាជីវកម្មនៅក្នុងតំបន់​បន្តអភិវឌ្ឍន៍​។ ស្វែង​រកគ្រប់​វិធានការ ដើម្បី​បង្កើន បន្ថែមបរិមាណអង្គភាពអាជីវកម្ម​ប្រើប្រាស់​ផលិតផល​ក្នុង​ប្រទេស។ ដើម្បីត្រៀមរៀប​ចំ មិន​គ្រាន់​តែ​តំបន់​ប៉ុណ្ណោះទេ ថែមទាំងមជ្ឈឹមក៏ត្រូវមានគោល​នយោបាយដែរ។”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ