19/05/2016 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅទស្សនាបណ្ឌិត្យសភា


ប្រធានរដ្ឋវៀតណាមអញ្ជើញទៅទស្សនាបណ្ឌិត្យសភា

ស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រចូលក្នុងជីវភាពរស់​នៅ ជាកម្លាំងចលករសំ​ខាន់ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ នេះគឺ​ជាការ​អះអាង​របស់​ប្រធាន​រដ្ឋ​វៀត​ណាម លោក​Tran Dai Quang នៅក្នុងពេល​មក​ទស្សនា ជួប​សំណេះ​សំណាល​ ជាមួយ​បណ្ដាសាស្ត្រាចារ្យ សមាជិកសភា កម្មាភិបាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​វៀត​ណាម និងបណ្ឌិតសភា វិទ្យាសាស្ត្រ សង្គមសាស្ត្រវៀត​ណាម ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​ទិវា​វិទ្យាសាស្ត្រ​វៀត​ណាម (ថ្ងៃទី១៨ ខែ​ឧសភា)។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់​ធ្ងន់​ថា៖ ប្រទេស​ជាតិ​កំពុង​ជំរុញ​ខ្លាំងការងារ​ផ្លាស់​ប្តូរ​ថ្មី ជំរុញដំណើការឧស្សាហូប​នីយកម្ម ទំនើបភាវូបនីយ​កម្ម និង​ធ្វើ​សមាហរណ​កម្ម​អន្តរជាតិ ដើម្បីគោលដៅប្រជា ជនសម្បូរ​ធូធារ ប្រទេសជាតិ​ខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និង​អារិយធម៌។ ក្នុងសភាពការណ៍នោះ ភារកិច្ចរបស់បណ្ឌិតសភា និងបច្ចេកវិទ្យាវៀតណាមគឺ​ធំធេង​ណាស់ ទាម​ទារអោយមានការផ្លាស់ប្តូរថ្មី អំពីការគ្រប់គ្រង លើកកំពស់សមត្ថភាពស្រាវ​ជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេក​វិទ្យា​៖

“​ជំរុញខ្លាំងយន្តការគ្រប់គ្រង រៀបចំសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយ​ចាត់ទុកនេះ​គឺជា​ចំណុច​លោត​ផ្លោះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍ និង​លើកកំពស់​ប្រសិទ្ធិ​ភាព​វិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើតកម្លាំង​ចលករ សំរាប់​អ្នក​វិទ្យាសាស្ត្រ​។ ផ្លាស់ប្តូរថ្មី​ចាប់​ពីពេលបង្កើត​ភារកិច្ច​វិទ្យាសាស្ត្រ តាម​ទិសស្រាវជ្រាវ​មូលដ្ឋាន និ​ងអនុវត្ត អភិ​វឌ្ឍន៍​បច្ចេកទេស បំរើ​បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដោយ​មាន​គោលដៅ​គឺ​ផលិត​ផលជាក់​ស្ដែង​។”

​ក៏ក្នុងព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទៅទស្ស​នា និង​ជួប​សំណេះ​សំណាល​ជាមួយ​អ្នកវិទ្យា​សាស្ត្រ កម្មាភិបាល​នៃបណ្ឌិត្យស​ភា វិទ្យា​សាស្ត្រ សង្គមសាស្ត្រវៀតណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ