16/05/2016 10:03 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួម​ពិធីរំលឹក​ខួបលើក​ទី៧៥ នៃទិវា​បង្កើត​ក្រុមកុមារ​ជំទង់​ឈាន​មុខ​ហូជី​មិញ​


ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៦ នៅវិទ្យាស្ថាន​យុវជនកុមារជំទង់​វៀតណា​ម បាន​ប្រព្រឹត្ត​ទៅពិធី​មិទ្ធីង​រំលឹក​ខួប​លើក​ទី៧៥ នៃទិវាបង្កើតក្រុមកុមារជំទង់ឈាន​មុខហូជីមិញ (ថ្ងៃទី១៥ឧសភា)។ ថ្លែងមតិ​ក្នុង​ពិធី ប្រធាន​រដ្ឋវៀតណាម​លោក Tran Dai Quang បានអះអាងថា​បក្ស រដ្ឋនិង​ប្រជាជន​វៀត​ណាម​ជឿទុក​ចិត្ត ​និង​រំពឹង​ទុក​លើជំនាន់​កុមា​រជំទង់​ បច្ចុប្បន្ននឹងខំប្រឹងប្រែងហាត់ពត់លត់ដំ និងអនុវត្តល្អពាក្យ​ទូន្មានរបស់លោ​ក​ប្រ ធាន​ហូជី​មិញ​ដើម្បី​ក្លាយទៅជាកូន​ល្អសិស្ស​ល្អ និងក្លាយទៅជាម្ចាស់ប្រទេសជាតិ​នៅពេលអនាគត។ លោកTran Dai Quang បាន​ស្នើរ​ឲ្យឪ​ពុក​ម្តាយ និងគ្រូបង្រៀន​បន្តលើក​កំពស់ស្មារតី ទទួលខុសត្រូវ​រួមគ្នាថែទាំ និងចំណាយច្រើន ទៅលើកិច្ចការ​ពារ​និង​អប់រំកុមារ រួមចំណែកបង្កលក្ខណៈងាយស្រួលឲ្យកុមារៗ ពង្រីកបញ្ញា។ ទន្ទឹម​ជាមួយគ្នានោះ បង្កើនការ​ផ្សព្វ​ផ្សាយ អប់​រំគោលន​យោបាយ  ច្បាប់ស្តីពីកុមារ​ការពារ​សិទ្ធិ ផលប្រយោជន៍របស់កុមារ​ជំទង់ និង ម្ចាស់​ការ​បង្កា​រ​ប្រឆាំង​ និងដោះ​ស្រាយតាមច្បាប់នូវការរំលោភលើ​កុមារជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ