ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC 2016

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC 2016
នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦(តាមម៉ោងតំបន់-គឺថ្ងៃទី២០វិច្ឆិកាតាមម៉ោងហាណូយ) ប្រធានាធិបតីប៉េរូ លោក Fedro Paplo Kuczynsky បានអញ្ជើញជាអធិបតីពិធីទទួលបណ្ដាប្រធានគណៈប្រតិភូ នៃខឿនសេដ្ឋកិច្ចជាសមាជិកចំនួន២១ ចូលរួមសប្ដាហ៍ជាន់ខ្ពស់លើកទី២៤ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC)។ បន្ទាប់នោះ ប្រធានរដ្ឋវៀតណាម លោកTran Dai Quang បានអញ្ជើញចូលរួមជំនួបសន្ទនា និងកិច្ចប្រជុំតាមក្រុម ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ អាជីវកម្ម APEC (ABAC)។ បណ្ដាថ្នាក់ដឹកនាំ និងដំណាងអង្គភាពអាជីវកម្ម បានពិភាក្សាអំពីវិធីសាស្ត្រជំរុញកំណើន និងតភ្ជាប់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់នូវបណ្ដាការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធនិងលើកកំបស់ប្រឹសិទ្ធិភាពផលិតកម្ម។ប្រធានរដ្ឋ ក៏មានគោលបំណងថា៖ បណ្ដាអង្គភាពអាជីវកម្ម APEC បន្តគាំទ្រ រួមដំណើរ និងរួមវិភាគទានយ៉ាងសកម្ម ក្នុងឆ្នាំ APEC វៀតណាម ២០១៧ ដើម្បីការអភិវឌ្ឍន៍ចីរភាព សម្បូររុងរឿង ក្នុងតំបន់។
នារសៀលថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបិទបញ្ចប់សន្និសីទកំពូលអង្គភាពអាជីវកម្ម APEC (CEO Summit) ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម