30/12/2017 13:03 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទអនុវត្តការងារនៃស្ថាប័នអយ្យការឆ្នាំ ២០១៨


 ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទអនុវត្តការងារនៃស្ថាប័នអយ្យការឆ្នាំ ២០១៨

នាព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ អយ្យការប្រជា​ជនកំពូលបានរៀបចំ សន្និសីទ​អនុវត្ត​ការងារ​នៃស្ថាប័ន​អយ្យការប្រជាជន​ឆ្នាំ ២០១៨។ ថ្លែងមតិនៅទី​នេះ ប្រធារដ្ឋ​វៀតណាម លោក​ Tran Dai Quang ប្រធាន​គណៈកម្មាធិការបញ្ជា​ការកែ​ទម្រង់​យុត្តធម៌​មជ្ឈឹម​បាន​ស្ងើច​សរសើរនិង​វាយ​តំលៃខ្ពស់​ចំពោះ​លទ្ធផល​ដែល​ស្ថាប័ន​អយ្យការ​ប្រជាជន​ក្នុងឆ្នាំ ២០១៧ ទទួលបាន។ លោកប្រធានរដ្ឋបានមានប្រសាស​ន៍ថា​៖

«លើកកំពស់ការទទួលខុសត្រូវនិងគុ​ណភាពប្រតិបត្តិតាមកត់ក្តី និងអយ្យការសកម្មភាពយុត្តិធម៌។ អនុវត្តដ៏​ត្រឹមត្រូវ​និងពេញ​លេញភារកិច្ចសិទ្ធិអំណាច​ការទទួលខុស ត្រូវប្រកបដោយ​ប្រសិទ្ធភាព​តាមការ​កំណត់​របស់រដ្ឋ​ធម្មនុញ្ញនិង​ច្បាប់។​ ប្រមូលផ្តុំតស៊ូ ប្រយុទ្ធប្រឆាំងនឹងប​ទល្មើសជាពិសេសគឺបទល្មើសថ្មី។ ម្ចា​ស់ការ​សហការ​យ៉ាង​ជិត​ស្និទ​ជា មួយបណ្ដាស្ថាប័នទាក់​ទិននានាក្នុងការជំរុញល្បឿ​នធ្វើការ​ស៊ើបអង្គេត ផ្តន្ទាទោស ជំនុំ​ជំរះយ៉ាង​ ម៉ត់​ចត់​រឿង​ហេតុ​ អំពើពុករលួយសេដ្ឋកិច្ច​ធំៗ ហើយប្រមូលទ្រពសម្បិត្តរ​បស់រដ្ឋមកិរញ។»

​លោកប្រធានរដ្ឋក៏បានស្នើឲ្យស្ថាប័នអយ្យការ​បើក​ទូលាយកិច្ចសហប្រតិបត្តិការ អន្តរជាតិ ជំរុញកសាងនិង​អនុវត្ត​ពេញលេញ​បណ្ដាកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុ​ត្តិធម៌ខាង ព្រហ្មទ័ណ្ឌនិង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ