29/09/2015 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទសមភាពភេទនិងផ្តើមគំនិតទូទាំងពិភពលោក


ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទសមភាពភេទនិងផ្តើមគំនិតទូទាំងពិភពលោក

នាថ្ងៃទី២៧ខែកញ្ញាឆ្នាំ​២០១៥ តាម​ម៉ោង New York ក្នុងក្រប​ខ័ណ្ឌ បណ្ដាសកម្មភាព​នៅខាង​ក្រៅ​សន្និសីទ​កំពូល​អង្គការ​សហប្រជាជាតិ​នេះ ប្រធាន​រដ្ឋវៀតណាម លោក​ Truong Tan Sang បានអញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​ដឹក​នាំ​ទូទាំង​ពិភពលោក អំពី​សមភាពភេទ និងផ្តល់សិទ្ធិសំរាប់នារី ដោយអគ្គលេខាធិ​ការ អង្គការ​សហ​ប្រជា​ជាតិ​ លោក Ban Ki Moon និងប្រធាន​រដ្ឋ​ចិន លោក Xin Jin Ping ធ្វើសហអធិបតី។

ថ្លែងមតិនៅក្នុងសន្និសីទលើកនេះ ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang បានអះ​អាង​ថា​៖ វៀត​ណាម​នឹង​ប្រកៀក​ស្មារ​ជានិច្ច​ ជាមួយអង្គ​ការសហប្រជា​ជាតិ និងអង្គការអន្តរ​ជាតិ​នានា ក្នុងការខំប្រឹង​ប្រែង​រួម ធានា​សិទ្ធិ​សមភាព​ភេទ និង​ជំរុញការ​អភិវឌ្ឍន៍ជឿនលឿនសំ​រាប់​នារី សង្កត​ធ្ងន់ទៅលើស​មិទ្ធិផល​របស់វៀត​ណាម ក្នុង​ការ​កសាងក្របខ័ណ្ឌច្បាប់ របៀប​របប និង​យុទ្ធសាស្ត្រជាតិ​អំពីសមភាព​ភេទ ក៏ដូច​ជាការ​រួម​ផ្សុំ​សម​ភាព​ភេទ​ចូល​ក្នុង​យុទ្ធសាស្ត្រ កម្ម​វិធីជាតិ​ស្ដីពីការ​អភិវឌ្ឍន៍​នៅវៀ​តណាម។

នាថ្ងៃដ​ដែល ប្រធានរដ្ឋ​លោក Truong Tan Sang ក៏បានអញ្ជើញចូលរួមសន្និសីទ​ប្រចាំ​ឆ្នាំ ស្ដីពី​ការ​ផ្តើម​គំនិត​ថ្មីទូ​ទាំង​ពិភពលោក ( CGI) ២០១៥ ដោយអតីតប្រធានាធិ​បតីអាមេរិក លោក Bill Clinton រៀបចំ​ឡើង​។  ក៏ក្នុង​ឱកាស​នេះ​ដែរ ប្រធានរដ្ឋ លោក​ Truong Tan Sang ក៏មានជំនួបសន្ទនា​ ជាមួយអតីតប្រធានាធិបតី​អាមេរិក លោក  Bill Clinton ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ