18/11/2015 09:57 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សន្និសីទកំពូលអង្គភាពអាជីវកម្មនៃវេទិការ​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ (APEC) ឆ្នាំ២០១៥ បានប្រព្រឹត្តទៅ​នៅរដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន​។ ប្រធាន​រដ្ឋ​វៀត​ណាម លោក Truong Tan Sang ជា​​​មេដឹកនាំជាន់ខ្ពស់តែមួយរូប ដែលត្រូវបានអញ្ជើញចូលរួម និងថ្លែងមតិក្នុងថានៈជា​ភ្ញៀវ​ពិសេស​នៅសន្និសីទក្រោម​ប្រធានបទ “យុទ្ធសាស្ត្រដើម្បីកំណើន សម​ភាពនិង​ម្ចាស់ការ”។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក​កំពុង​ស្ថិត​នៅ​ក្នុង​កាលៈ​ទេសៈ​មាន​លក្ខណៈ​លោត​ផ្លោះ និងប្រកបដោយ​យថាទស្សន៍ក្លាយទៅជា សហគមន៍សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសម្បូររុង​រឿង។

ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម លោក Truong Tan Sang បានលើកច្បាស់​ថា វៀតណាមកំពុងជំរុញ​ខ្លាំង​កំណែ​ទម្រង់បែបបទ កែលំអរប្រព័ន្ធច្បាប់ រដ្ឋបាល​បរិយាកាស​អាជីវកម្ម​នៅក្នុង​ប្រទេស។ ដោយមាន​ការសំរេច​ការចរចា​ លើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៤ក្នុងឆ្នាំ២០១៥ វៀតណាម​កំពុងក្លាយ ទៅជា​កន្លែង​តភ្ជាប់​សំខាន់​ នៃបណ្ដាញផលិតកម្មនានានិងខ្សែចង្វាក់តំលៃនៅតំបន់និង​ពិភពលោក។ បណ្ដា​អង្គភាពអាជីវកម្ម​ចូលរួម​សន្និសីទបាន​អះអាងថា នឹងបង្កើន​សកម្មភាពធ្វើអាជីវកម្ម វិនិយោគនៅវៀតណាម ដើម្បីក្ដាប់យក ឱកាស​និង​សក្ដា​នុភាពសហប្រតិបតិ្តការថ្មី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ