05/07/2015 10:55 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ទីក្រុងហូជីមិញ


ប្រធានរដ្ឋវៀតណាមចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ទីក្រុងហូជីមិញ

 
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)បានប្រារព្វឡើង​មហា​សន្និបាត​​ប្រឡងប្រណាំងស្នេហាជាតិ លើកទី៦។ ថ្លែង​មតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានលើក​សរសើរ​រាល់ការខំប្រឹងប្រែងរបស់ទីក្រុងក្នុងការច្នៃប្រឌិតថ្មី ជំរុញខ្លាំងបណ្ដាចលនា​ប្រឡង​ប្រណាំងស្នេហារជាតិ។  លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖

“ ខ្ញុំស្នើគណៈកម្មាធិការបក្ស រដ្ឋអំណាច និងស្ថាប័នគ្រប់ជាន់ថ្នាក់របស់​ទីក្រុងហូជីមិញបន្តជ្រួតជ្រាប អនុវត្ត​ឧត្តមគតិ​ប្រឡងប្រណាំងរបស់លោក​ប្រធានរដ្ឋហូជីមិញ បង្កើនការងារឃោសនា ចលនាចូលរួមរបស់​បេក្ខជន​ និង​ប្រជាជន។ បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបប្រឡងប្រណាំង បណ្ដាចលនាប្រឡងប្រណាំងត្រូវ​មាន​គោលដៅ ខ្លឹមសារជាក់ស្ដែង តភ្ជាប់ជាមួយភារកិច្ចនយោបាយ​របស់ទីក្រុង៕”

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ