22/05/2016 09:45 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាពិធីវិសាខបូជា២៥៦០-២០១៦


ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាពិធីវិសាខបូជា២៥៦០-២០១៦

នាថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហាពិធីវិសាខ​បូជា ២០១៦-ព.ស ២៥៦០ និង​ឆ្ពោះទៅពិធីរំលឹក​ខួបអនុស្សាវរីយ៍ លើកទី៣៥ ទិវា​បង្កើតសមាគមពុទ្ធសាសនាវៀត​ណាម( 1981-2016)។ ថ្លែង​មតិ​នៅ​ទីនេះ ប្រធានរដ្ឋ​លោក Tran Dai Quang បានថ្លែងថា៖

“​ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ ចាប់ពីពេលបង្កើតមក សមាគមពុទ្ធសាសនា​វៀតណាម ​បាន​ពង្រឹង​និង​ពង្រីក​ជានិច្ច បង្កើត​ឡើង​របត់សំខាន់ដ៏ភ្លឺស្វាង ក្នុងប្រវត្តិ​សាស្ត្រពុទ្ធសាសនា​វៀតណាម។ ដោយ​មានទិស​ស្លោក៖ ព្រះធម្ម​ -ជនជាតិ-សង្គមនិយម។ សមាគមពុទ្ធសាសនា​វៀតណាម បន្តពង្រីកប្រពៃណីដ៏ល្អ​ប្រសើរ តួនាទី​សម្រប​សម្រួល​សាមគ្គីភាព ឯកភាព សកម្ម រួមវិភាគទាន ចំពោះបុព្វហេតុផ្លសា់ប្តូរថ្មី ឧស្សាហូបនី​យកម្ម ទំនើប​ភាវូបនី​យកម្ម និង​ធ្វើសមាហរណកម្ម។ ទំនាក់ទំនងរបស់​សមាគមពុទ្ធ​សាសនា បន្តបានបើក​ទូលាយ ជាស្ពាន​តភ្ជាប់់​សំខាន់ ដើម្បិ​ប្រជាពលរដ្ឋ ពុទ្ធសាសនិក​វៀតណាម​នៅឯបរទេស ឆ្ពោះទៅមាតុប្រទេស កសាង​ប្រទេស​ជាតិ រួម​ចំណែក​លើកកំពស់តួនាទី របស់ពុទ្ធសាសនាវៀតណាម និងរូបភាពដ៏ល្អ​ស្អាត របស់ទឹកដី និង​មនុស្ស​វៀត​ណាម​ជាមួយមិត្ត​ភក្តិ​អន្តរជាតិ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ