25/07/2015 10:42 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធគំរោងការណ៍បើកទូលាយផលិតកម្មរបស់​ក្រុមហ៊ុនដែកថែប Vina Kyoei

នាថ្ងៃទី២៤ខែកក្កដាឆ្នាំ​២០១៥​ នៅមណ្ឌល​ឧស្សាហកម្ម Phu My ១ ខេត្ត Ba Ria Vung Tau ភាគ​ខាង​ត្បូង​វៀត​ណាម​ ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang​បាន​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធ​គំរោង​ការណ៍​បើក​ទូលាយ​ផលិតកម្ម​របស់​ក្រុមហ៊ុន​ដែន​ថែប Vina Kyoei។ ថ្លែង​មតិ​នៅទី​នេះ លោក Truong Tan Sang បានសំដែង​ក្ដី​សប្បាយ​រីករាយ​ចំពោះជោគជ័យ​របស់គំរោងការណ៍​ដែក​ថែប Vina Kyoei ក្រោយ​រយៈពេល​២១ឆ្នាំធ្វើ​សកម្មភាព​និង​អភិវឌ្ឍន៍។ លោកបានថ្លែងថា រដ្ឋាភិបាលវៀត​ណាម​និង​ជប៉ុន​បាន​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​សហ​ប្រតិបតិ្ត​ការ ជា​ពិសេសគឺ​ក្នុង​វិស័យ​ឧស្សាហកម្ម។ ដោយមានការ​ជួយឧបត្ថម្ភ​របស់ជប៉ុន ក្នុង​អនាគតជិតៗ​នេះ​ខឿន​ឧស្សាហកម្ម​វៀត​ណាម ជាពិសេសគឺវិស័យផលិតម៉ាស៊ីន នឹង​មានការរីកចំ​រើន។ លោក​ប្រធាន​រដ្ឋជឿជាក់​ថា ក្រុម​ហ៊ុន Vina Kyoei ដោយ មានតួនាទីជាដៃគូ​សហប្រតិបតិ្ត​ការដ៏ទូលំ​ទូលាយ នឹង​បន្តធ្វើសកម្មភាព​ប្រកប ដោយ​ប្រសិទ្ធិភាព​ ជាមួយគំរោងការណ៍ថ្មីនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ