13/09/2015 12:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកបំភ័ន្ធអក្ខរៈ


លោកប្រធានរដ្ឋ Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនផ្នែកបំភ័ន្ធអក្ខរៈ

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបង្កើតផ្នែកបំភ័ន្ធអក្ខរៈវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុកថា នាបច្ចុប្បន្ន ស្ថានភាពពិភពលោក និងតំបន់បន្តមានបំរ៉ែបំរួលដ៏ស្មុគស្មាញ បង្កប់នូវកត្តាជាច្រើនដែលបង្កអស្ថិរភាព ជាពិសេសគឺស្ថានភាពព្រំដែនកោះសមុទ្រ។ស្ថានភាពទាំងនោះបានដាក់ចេញសំរាប់ផ្នែកបំភ័ន្ធអក្ខរៈវៀតណាមការសាក​ល្បង​ដ៏ធំធេងនិងតម្រូវការថ្មីក្នុងការធានាដាច់ខាតនូវការសំងាត់សុវត្ថិភាពព័ត៌មាននៃការដឹកនាំ បញ្ជាណែនាំរបស់បក្សនិងរដ្ឋក្នុងគ្រប់ស្ថានការណ៍៖

“ដោយតួនាទីជាផ្នែកវិទ្យាសាស្ត្របច្ចេកទេសសំងាត់ ជាពិសេសក្នុងវិស័យសន្តិសុខជាតិ ក្នុងដំណាក់កាល​នាប​ច្ចុប្បន្ន ផ្នែកបំភ័ន្ធអក្ខរៈត្រូវការយកចិត្តទុកដាក់និងវិនិយោគដើម្បីបង្កើតជំហានលោតផ្លោះ។ ព្រមជាមួយនោះ​ផ្នែកបំភ័ន្ធអក្ខរៈចាំបាច់ ត្រូវពង្រីកនូវតួនាទីជាកម្លាំងជំនាញការពារព័ត៌មានសំងាត់របស់រដ្ឋម្ចាស់ការ សេនាធិការសំរាប់បក្ស រដ្ឋ អំពីខ្លឹមសារទាក់ទិនដល់ទិសដៅ យុទ្ធសាស្ត្រអភិ វឌ្ឍន៍វិស័យការពារសំងាត់ សុវត្ថិភាពព័ត៌មានជាតិ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ