04/09/2015 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាជ័យជំនះហ្វាស៊ីសរបស់ប្រជាជនពិភពលោក


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (រូបថត៖Vietnamplus)

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅទីលាន Tiananmen នៅរដ្ឋធានីប៉េកាំងរបស់ចិនបានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាជ័យជំនះហ្វាស៊ីសរបស់ប្រជាជនពិភពលោក ដោយមានការចូលរួម​របស់​​ប្រមុខរដ្ឋនិងរដ្ឋាភិបាលចំនួន៣០នាក់មកពីប្រទេសនានា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ព្រមទាំងអ្នកនយោបាយ និងតំណាងអង្គការអន្តរជាតិទៀតផង។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញចូលរួមពិធីនេះ។ នៅទីនេះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានថ្លែងបទសន្ទរកថាដែលលើកត្រដែតនូវសារៈសំខាន់និងអត្ថន័យនៃជ័យជំនះលើលិទ្ធិហ្វាស៊ីសមុននេះ​៧០​ឆ្នាំ​។​ លោក Xi Jinping ក៏បានសំដែងគោលបំណងកសាងសហគមន៍រួមនៃមនុស្សជាតិដែលគ្មានការរើសអើងនិងប្រកាន់គ្មានសង្គ្រាម ប្រទេសទាំងឡាយសមភាព គោរពគ្នាទៅវិញទៅមក អភិវឌ្ឍន៍ ក្នុងសន្តិសភាព រក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយឈរលើស្មារតីគោរពរធម្មនុញ្ញ អ.ស.បនិងច្បាប់អន្តរជាតិ។ បន្ទាប់នោះ នៅទីលាន Tiananmen បានប្រព្រឹត្តទៅពិធីព្យុះហយាត្រាដោយមានការចូលរួមរបស់ទាហានចិនចំនួន ១២ ពាន់នាក់និង កងទ័ពនៃប្រទេសផ្សេងៗ មួយចំនួន៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ