ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតផ្នែកអយ្យការ

លោក Truong Tan Sang ពាក់គ្រឿងឥស្សារិយយសឡើងទង់ប្រពៃណីរបស់ផ្នែកអយ្យការ
នាព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ មហាអយ្យការប្រជាជនកំពូលវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតផ្នែកអយ្យការនិងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៥។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានឲ្យដឹងថានេះជាឱកាសដើម្បីផ្នែកអយ្យការវាយតំលៃ បូកសរុបរាល់ការងារល្អនិងការងារនៅមានកំហិត ព្រមទាំងជាឱកាសដើម្បីតំណាងឆ្នើមរបស់ផ្នែកជួបប្រាស្រ័យ ផ្លាស់ប្ដូរលទ្ធផលប្រឡងប្រណាំងទៀតផង។ លោកប្រធានរដ្ឋបានស្នើរឲ្យផ្នែកអយ្យការនាពេលខាងមុខអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងសេចក្ដីសំរេចចិត្តនានារបស់បក្សស្ដីពីយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់ការលើកកំពស់សមត្ថភាពជំនាញនិងសីលធម៌របស់កម្មាភិបាល ប្ដេជ្ញាចិត្តការពារយុត្តិធម៌ ការពារផលប្រយោជន៍របស់ប្រជាជន របស់បក្សនិងរដ្ឋ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម