25/02/2016 09:50 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីប្រកាសកិត្តិនាមទំនិញវៀតណាម ២០១៦


ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីប្រកាសកិត្តិនាមទំនិញវៀតណាម ២០១៦

នាយប់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ​២០១៦ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)​សមាគម​អង្គភាព​អាជីវកម្ម​វៀត​ណាម​ គុណភាព​ខ្ពស់បានរៀបចំ​ ពិធីប្រកាសអង្គ​ភាព​អាជីវកម្មវៀតណាម ចំនួន៥០០ ទទួល​បាន​កិត្តិនាម​ទំនិញ​វៀត​ណាម​គុណភាព​ខ្ពស់ ឆ្នាំ​២០១៦ ដោយ​អតិថិជន​ជ្រើស​តាំង។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​អញ្ជើញ​ចូលរួម និងប្រគល់​កិត្តិនាម​ ចំពោះអង្គភាពអាជីវកម្ម។ ថ្លែង​មតិ​នៅទីនេះ លោកស្រី Vu Kim Hanh ប្រធាន​សមាគមអង្គភាព​អាជីវកម្មទំនិញវៀត​ណាម គុណភាពខ្ពស់ បានអោយដឹងថា៖

“​ក្រោយរយៈពេល២០ឆ្នាំ យើងខ្ញុំក្រឡែកមើលឡើងវិញ ហើយឃើញថា៖យើង​ខ្ញុំក្តាប់​ជាប់​តម្រូវ​ការ​របស់​អង្គ​ភាព​អាជីវកម្ម​ និងកំណត់​បានសរសរទ្រូង​ចំនួន៤ ក្នុង​ការអភិវឌ្ឍន៍របស់អង្គភាព​អាជីវកម្មវៀតណាម។ នោះគឺ កសាង​ពាណិជ្ជ​សញ្ញា កសាងប្រព័ន្ធចែកចាយ ជួយឧបត្ថម្ភធ្វើសមាហរណកម្ម នៅប្រទេសអាស៊ាននានានិងផ្លាស់ប្តូរ​ថ្មី ច្នៃ​ប្រឌិត​ថ្មី៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ