03/12/2015 09:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាប្រធានមហាអយ្យការកំពូលសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ


ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាប្រធានមហាអយ្យការកំពូលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

នៅពិធីទទួលជួបសន្ទនាក្នុងឱកាសគណៈប្រតិភូមហាអយ្យការកំពូល សាធារណៈ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមា​និត កូរ៉េ​មកបំពេញទស្សនកិច្ច​នៅវៀតណាម នាព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០១៥ នៅវិមាន​ប្រធាន​រដ្ឋ ប្រធាន​រដ្ឋ​វៀត​ណាម​លោក Truong Tan Sang បានអះអាងថា ថ្នាក់​ដឹក​នាំ​បក្ស​រដ្ឋ​វៀត​ណាម​ជា​និច្ច​កាល​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​និង​បង្ក​គ្រប់​លក្ខណៈ​ ដើម្បីភាគីទាំងពីរបង្កើនថែមទៀតកម្មវិធីសហការនានា។ រីឯលោក Jang Byong Gyu ប្រធាន​មហា​អយ្យការ​កំពូល ​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានចាត់ទុកថា នាពេល​កន្លង​ទៅប្រ​ទេស​ទាំង​ពី​រមាន​សកម្ម​ភាពផ្លាស់​ប្តូរគណៈ​ប្រតិភូជាន់ខ្ពស់ ​ចុះហត្ថ​លេខាលើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ ​ជួប​ប្រាស្រ័យ​ដើម្បីនាំ​ទំនាក់​ទំនង​ រវាងប្រទេសទាំងពីរបន្តមានជំហានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ