26/09/2015 09:23 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប


ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប

នាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥ បន្ទាប់ពីទៅ​កាន់​ក្រុង New York អាមេរិកចូលរួម​សន្និសីទ​កំពូល​អ.ស.ប ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ចើញ​ជួបសន្ទនា​ជាមួយ​អគ្គលេខាធិការ​អ.ស.បលោក Ban Ki Moon នៅ​ទីស្ដីការអ.ស.ប។ នៅការ​ជួបសន្ទនា​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​រូប​បានឯកភាព ចាត់ទុកថា សន្និសីទ​កំពូល​អ.ស.បអនុម័ត​លើ​របៀបវារៈ​២០៣០ មាន​អត្ថន័យ​ដ៏សែន​សំខាន់ ចំពោះការអភិវឌ្ឍន៍​នៃប្រ​ទេស​ទាំង​អស់ និងអ.ស.បក្នុងរយៈ​ពេល​១៥​ឆ្នាំខាង​មុខ​។ ប្រធានរដ្ឋ Truong Tan Sang បាន​អះអាង​ថា ពីបទ​ពិសោធន៍​អនុវត្ត​ដ៏ជោគជ័យ ​គោល​ដៅ​សហសវត្ស​ជាច្រើន វៀត​ណាម​ប្តេជ្ញា​នាំ​ទស្សន​វិស័យ​អភិវឌ្ឍន៍​ដ៏និរន្តរ​ភាព​ ក្លាយ​ទៅជា​ទិស​ដៅប្រចាំយូរ​អង្វែង។ លោកប្រធានរដ្ឋបានស្នើ​អគ្គលេខាធិការ និងអ.ស.បជួយ​ឧបត្ថម្ភ​វៀត​ណាម​អនុវត្ត​ជោគ​ជ័យ​របៀបវារៈ២០៣០។ រីឯ​លោក Ban Ki Moon បាន​ជឿជាក់​ថា វៀតណាម​នឹង​បន្ត​អនុវត្ត​ដ៏ជោគ​ជ័យ ​រាល់​គោល​ដៅ​អភិវឌ្ឍន៍​និរន្តរភាព​ដំណាក់​កាល ពីឥឡូវដល់​ឆ្នាំ២០៣០។ ទាក់ទិន​ដល់​បញ្ហាដំ​បន់ ដែលភាគីទាំងពីរយកចិត្ត​ទុកដាក់​ដូចគ្នា ប្រធាន​រដ្ឋ Truong Tan Sang បានស្នើ​អ.ស.បបន្ត​មាន​សម្លេង​គាំទ្រ និងជំរុញការដោះស្រាយ​ជំលោះដោយ​សន្តិវិធី​សមស្រប នឹងច្បាប់​អន្តរ​ជាតិ ពិសេស​គឺ​អនុសញ្ញា​អ.ស.ប ស្ដិពី​ច្បាប់​សមុទ្រ​១៩៨២និង​សេចក្តី​ថ្លែង​ការណ៍​ ស្ដីពី​ការ​ប្រតិបត្តិ​សំរាប់​ភាគីនា​នា​នៅ​​សមុទ្រ​ខាង​កើត (DOC) ជំរុញសំរេច​ក្រមប្រតិបត្តិដំបន់ នៅសមុទ្រខាងកើត (COC)។

​តាមការគ្រោងទុកជាមុន ក្នុងរបៀបវារៈចូលរួមសន្និសីទ​កំពូលអ.ស.ប ចាប់ពីថ្ងៃទី២៥ដល់២៨ខែកញ្ញាឆ្នាំ២០១៥ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang នឹងចូលរួមសម័យ​បើក​ថ្លែងមតិ​នៅ​សម័យ​ពេញ​អង្គ​ជួប​សន្ទនា ជាមួយអ្នកប្រមុខរដ្ឋនានា ចូលរួមការ​សន្ទនាអង្គភាព​អាជីវកម្មវៀតណាម​-អាមេរិកជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ