28/11/2015 10:24 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អាល្លឺម៉ង់


ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អាល្លឺម៉ង់និងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសហព័ន្ធអាល្លឺម៉ង់

នារសៀលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៥ នៅក្រុង Frankfurt ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang អញ្ចើញ​ចូល​រួម​និងថ្លែងមតិនៅវេទិការអង្គភាព​អាជីវកម្ម​​​វៀតណាម-អាល្លឺម៉ង់។ ទិការបានទាក់ទាញអង្គភាពអាជីវកម្មវៀត​ណាម​​ប្រមាណ៣០ និងអង្គភាពអាជីវកម្មអាល្លឺម៉ង់ចំនួន១០០ ក្នុងនោះមាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ជួរ​មុខ​របស់​អាល្លឺ​ម៉ង់​។

​ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្ម ប្រធានរដ្ឋ Truong Tan Sang បាន​សង្កត់ធ្ងន់ថា វៀតណាម​និង​អាល្លឺម់ង់​បាន​ក្លាយ​ទៅជា​ដៃគូយុទ្ធសាស្ត្រ របស់គ្នា​ក្នុង​នោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាចំណុចស្នូលអាទិភាពជួរមុខ។ លោក​​ប្រធាន​រដ្ឋបាន​សង្កត់​ធ្ងន់​ថា ការបង្កើត​សហគមន៍អាស៊ាន ដែលវៀត​ណាម​ជា​សមាជិក​និង​ការសំរេច​ការ​ចរចារ​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ក្នុង​នោះ​មាន FTA វៀតណាម-EU កិច្ចព្រម​ព្រៀង​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) មិនត្រឹមតែបើកចេញឱកាសថ្មីជាច្រើនសំរាប់​ វិនិយោគិនបរទេសប៉ុណ្ណោះ ថែមទាំង​ជំរុញ​កែលំអរ​បរិយាកាសអាជីវកម្ម នៅវៀតណាមងាយស្រួលនិងមាន​លទ្ធភាពប្រកួតប្រជែងខ្ពស់ជាង ក្នុងដំបន់។ លោក​ប្រធានរដ្ឋមាន​បំណង​អង្គភាព​ជីវកម្ម​វៀតណាម និងអាល្លឺម៉ង់​ឆ្លៀត​ឱកាស​នេះនិង​ដើរ​តួនាទី​សំខាន់​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ សេដ្ឋកិច្ចស៊ីជម្រៅ​រួមចំណែកសកម្មទៅលើការអភិវឌ្ឍន៍​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម​-អាល្លឺម៉ង់​។

“ខ្ញុំបានដឹងថា អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ បានមានការ​ផ្លាស់ប្តូរ​បើក​ចំហរជាក់​ស្ដែង​និង​ប្រសិទ្ធិភាព​នៅ​វេទិការ។​ ខ្ញុំជឿជាក់​ថា បណ្ដា​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើរតួនាទីសំខាន់​ក្នុងការបង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការសេដ្ឋកិច្ចវៀ​តណា​ម-អាល្លឺម៉ង់ កាន់តែមានប្រសិទ្ធិភាពរួម​ចំណែក​សកម្ម​អភិវឌ្ឍន៍​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ​ រវាងប្រទេសទាំងពីរ។ រដ្ឋ Hessen និងទីក្រុង Frankfurt ជាច្រកទ្វារដើម្បីវៀតណាមទាក់ទង​នឹង​ទីផ្សារ​​អាល្លឺម៉ង់ និងទ្វីបអឺរ៉ុបនិងវៀតណាមត្រៀមខ្លួនជាស្រេច ជាស្ពានតភ្ជាប់ដើម្បី​អង្គភាព​អាជីវកម្ម​អាល្លឺម៉ង់​និង​រដ្ឋ Hessen ជ្រៀប​ចូលទីផ្សារអាស៊ាន និងអាស៊ី-ប៉ាស៊ីហ្វិក។”

​នាវេលាម៉ោង១៩ ប្រធានរដ្ឋនិងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់​វៀតណាម អញ្ចើញចាកចេញពីទីក្រុង Frankfurt បញ្ចប់យ៉ាងល្អប្រសើរដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋ សហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សន​កិច្ច​បាន​បើក​ចេញ​ឱកាស​​សហប្រតិបត្តិការថ្មី ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនាពេលខាងមុខ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ