28/09/2015 09:39 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញ​ជួប​សន្ទនា​ទ្វេភាគី​ថ្នាក់​ដឹក​នាំ​បណ្ដា​ប្រទេស​


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស (VNP)

ក្នុងឱកាសចូល​រួមសកម្ម​ភាពនៅអ.ស.ប ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បានអញ្ចើញ​ជួប​សន្ទនា​ទ្វេភាគី​ ជាមួយប្រធានាធិបតី​ Turkmenistan, Mozambic និង​នាយករដ្ឋមន្ត្រី​ស៊ុយអែត។ នៅជំនួប​សន្ទនា​ជាមួយ​ប្រធានា​ធិបតី Turkmenistan Gurbanguly Berdinmuhamedov ប្រធានរដ្ឋ Truong Tan Sang បាន​ចាត់​ទុក​ថា​ប្រទេស​ទាំង​ពីរ​ ត្រូវបង្កើនការផ្លាស់ប្តូរ​គណៈប្រតិភូ​អង្គ​ភាព​អាជីវកម្ម​ពន្លឿន​ពាណិជ្ជកម្ម​វិនិយោគ​លើ​វិស័យ​ ដែលភាគី​ទាំងពីរ​មាន​តម្រូវការ​និងឧត្តមភាព។ ថ្នាក់ដឹក​នាំទាំងពីររូប​បានឯកភាពត្រូវសហការ​ប្រកប​ដោយ​​ប្រសិទ្ធិ​ភាព​ ជា​មួយ​គ្នា​សំដៅ​រួម​ចំណែក​ស​កម្ម​​ទៅ លើ​ការ​ធានា​សន្តិភាព ​សន្តិសុខ ​អន្តរជាតិ​​ដោះ​​ស្រាយ​ជំលោះ​​ ដោយ​សន្តិវិធី​លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ។

​ក្នុងជំនួប​សន្ទនា​ជាមួយ​ប្រធានា​ធិបតី Mozambic Filipe Jacinto Nyusi ប្រធានរដ្ឋ​ Truong Tan Sang បានស្នើរ​ប្រទេស​ទាំងពីរ​បន្ត​បង្កើន​ផ្លាស់ប្តូរ ​គណៈប្រតិភូគ្រប់ជាន់​ថ្នាក់​ដើម្បី​បើក​ទូលាយ​ កិច្ច​សហប្រតិបត្តិ​ការ​ដោយ​វិធាន​ការ​ជាក់​ស្ដែង​។ ថ្នាក់ដឹកនាំ​ទាំងពីរ​រូបបាន​ឯកភាព​បង្កើន កិច្ចសហការជិត​ស្និទ្ធលើវេទិការ​ពហុភាគី ដើម្បី​ផល​ប្រយោជន៍​នៃប្រទេស​កំពុង​អភិវឌ្ឍន៍នានា។

នៅជំនួប​សន្ទនា​នាយករដ្ឋមន្ត្រី​ស៊ុយអែត Stefan Lofven ប្រធាន​រដ្ឋលោក Truong​ Tan Sang បាន​ស្នើរ​វៀត​ណាម និង​ស៊ុយអែត​បន្ត​ជំរុញផ្លាស់​ប្តូរ គណៈប្រតិភូគ្រប់ជាន់​ថ្នាក់​និង​ការជួបសន្ទនា​ជាន់ខ្ពស់។ ប្រធាន​រដ្ឋ Truong Tan Sang បានស្នើរ​ស៊ុយអែត​ជំរុញ​ចុះហត្ថ​លេខា និ​ង​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ​វៀត​ណាម​-​សហភាព​អឺរ៉ុប (EVFTA)។ លោក​ប្រធានរដ្ឋបានស្នើរស៊ុយអែតយកចិត្ត​ទុកដាក់​ និង​គាំទ្រ​គោល​ជំហរ​របស់​អាស៊ាន​ និងវៀតណាម​ក្នុងការដោះ​ស្រាយ​ជំលោះ ដោយ​សន្តិវិធី​លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ​និង​អនុសញ្ញា ស្ដីពី​ច្បាប់​សមុទ្រអ.ស.ប​ឆ្នាំ១៩៨២។ ប្រធានរដ្ឋ Truong Tan Sang បាន​អញ្ចើញ​នាយក​រដ្ឋមន្ត្រី​ស៊ុយ​អែត​និង​ព្រះ​មហាក្សត្រ​ស៊ុយ​អែត ទៅបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងរយៈពេលសមស្រប។

នាយករដ្ឋមន្ត្រី Stefan Lofven ក៏បានអញ្ចើញ​ប្រធានរដ្ឋ Truong Tan Sang ទៅបំពេញ​ទស្សន​កិច្ច​នៅ​ស៊ុយ​អែត​និង​អះអាងថា នឹង​ជំរុញ ដើម្បី EVFTA បានចុះហត្ថលេខានិង​អនុម័តយ៉ាង​ឆាប់រហ័ស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ