13/07/2015 09:16 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បំពេញទស្សនកិច្ចការងារនៅខេត្ត Khanh Hoa

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងក្រុមការងារមជ្ឈឹមបានអញ្ជើញទៅត្រួតពិនិត្យគំរោងការណ៍កសាងស្ដូបគោរពវិញ្ញណក្ខ័ន្ទយុទ្ធជនពលី Gac Ma នៅទីក្រុង Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ សំណង់នេះត្រូវបានបំផុសឡើងដោយប្រភពថវិការពីការរួមវិភាគទាននៃអង្គការសហជិពនិងពលករនៅទូទាំងប្រទេស។​ លោក Truong TanSang បានសង្កត់ធ្ងន់ថា នេះជាសំណងមានអត្ថន័យដ៏ធំធេងដោយរំលឹកគុណូបការៈរបស់វីរៈយុទ្ធជននានាដែលបានពលីជីវិតក្នុងការប្រយុទ្ធ​ការពារប្រជុំកោះដ៏ពិសិដ្ឋរបស់មាតុប្រទេសនាថ្ងៃទី១៤ មីនា ឆ្នាំ១៩៨៨។ការកសាងសំណង់នេះគឺសំដៅសំដែងការគោរពនិងដឹងគុណចំពោះយុទ្ធជនកងទ័ពជើងទឹក ព្រមទាំងរួមចំណែកអប់រំប្រពៃណី បង្កើនទឹកចិត្តស្នេហារជាតិ ឆន្ទៈអង់អាចក្លាអានមោះមុតរបស់ប្រជាជាតិវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពរបស់មាតុ​ប្រទេស​ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ