12/03/2016 09:47 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅ Tanzania​


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania

នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ចាកចេញ​ពីទីក្រុង Dar Es Salaam បញ្ចប់​ដំណើរទស្សនកិច្ច​ថ្នាក់រដ្ឋសាធារណរដ្ឋឯកភាព Tanzania និងចាប់ផ្តើមដំណើរទស្សន​កិច្ចថ្នាក់​រដ្ឋ សាធារណ​រដ្ឋ Mozam bique តាមសេចក្ដី អញ្ជើញរបស់ប្រធានាធិបតី លោក Filipe Jacinto Nyusi ចាប់ពី​ថ្ងៃទី១១ដល់​ថ្ងៃទី១៣ ខែ​មិនា។ មុននោះ ប្រធានរដ្ឋ លោក Truong Tan Sang មានជំនួប​សន្ទនា​ជាមួយ​ដំណាង​អង្គភាព​អាជីវកម្ម​ធំៗ របស់ Tanzania ក្នុងវិស័យកែច្នៃ កសិផល ឧស្សាហកម្ម និងទូរគមនាគមន៍។ នៅទីនេះ ប្រធានរដ្ឋ បាន​អះ​​អាង​ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែក បទពិសោធន៍ជាមួយ Tanzania ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធិ​ភាពនិងជាក់ស្ដែង។

​ក៏ក្នុងព្រឹកថ្ងៃទី១១មិនា តាងនាមអោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម​ លោក Nguyen Bac Son និងរដ្ឋមន្ត្រីក្រ​សួង​ការបរទេស Tanzania Augustine Mahiga បាន​អញ្ជើញ​ជាអធិបតី​សន្និសីទ​កា​សែត ប្រកាសសេចក្ដីថ្លែងការណ៍រួមវៀតណាម- Tanzania។ សេចក្ដីថ្លែងការណ៍​នេះ បានលើក​ច្បាស់​ថា៖ វៀត​ណាម​និង Tanzaniaមានគោលបំណងបើកទូលាយ​ទំនាក់​ទំន​ង​ទ្វេភាគី រវាងប្រទេសទាំង​ពីរ និងស្វែង​រក​វិស័យ​សហប្រតិបត្តិការ​ថ្មី នាំ​ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ ដើម្បីផលប្រយោជន៍របស់ប្រជាជន​នៃប្រ​ទេស​ទាំងពីរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ