23/07/2015 10:24 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងអញ្ជើញចូលរួមសប្តាហ៍​កំពូល ​APEC​ នៅ​​ហ្វីលី​ពីន​នា​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥


អនុរដ្ឋមន្រ្តីលោក Bui Thanh Son (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Jerril G. Santos (រូបថត៖tgvn.com.vn)

នាព្រឹក​ថ្ងៃទី​២២ខែកក្កដាឆ្នាំ២០១៥ អនុរដ្ឋមន្រ្តី​ការបរទេស​វៀតណាម លោក Bui Thanh Son បាន​ទទួល​ជួប​សន្ទនា​ជា​មួយ លោក Jerril G. Santos ឯកអគ្គ​រដ្ឋ​ទូតសាធា​រណៈរ​ដ្ឋហ្វីលីពីន​ប្រចាំ​នៅវៀត​ណាម ដើម្បី​ទទួល​លិខិត​របស់​ប្រធានា​ធិបតីលោក​ Benigno Aquino III ដែល​អញ្ជើញប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចូល​រួមសប្ដាហ៍​កំពូល APEC នៅហ្វីលីពីន នាខែវិច្ឆិកាឆ្នាំ២០១៥។ នៅជំនួបនេះ អនុរដ្ឋ​មន្រ្តីលោក Bui Thanh Son បាន​ចែក​រំលែក ជាមួយ​ប្រធានបទ អាទិភាពនានា ដោយ​ហ្វីលីពីន​នាំចេញ​ក្នុង APEC ព្រម​ទាំងអះ​អាង​ថា វៀត​ណាម​នឹង​សហការយ៉ាងស្អិត​រមួយជាមួយហ្វីលីពីន​សំដៅធានា​ឲ្យឆ្នាំ APEC ២០១៥ ប្រព្រឹត្តទៅ​ប្រកប​ដោយ​ជោគ​ជ័យ។ អនុរដ្ឋមន្រ្តីលោក Bui Thanh Son ក៏បានស្នើ​ឲ្យហ្វីលីពីនចែករំលែក​បទ​ពិសោធន៍ គាំទ្រ​វៀត​ណាម​ក្នុងការ​ត្រៀមរៀប​ចំសំរាប់​ឆ្នាំ APEC ២០១៧ ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ