27/11/2015 09:48 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck រៀបចំសន្និសីទកាសែតរួម


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck

បន្ទាប់ពីជំនួបចរចារនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck បានជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅក្នុងប្រទេសនិងអន្តរជាតិ។តាមលោកTruong Tan Sang ថា ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយ ស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការ វិនិយោគ អាជីវកម្មសំដៅឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសនិមួយៗ ជាពិសេស គឺក្នុងកាលៈទេសៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប នឹងត្រូវបានចុះហត្ថលេខានាពេលខាងមុខនេះ។លោក Truong Tan Sang ចាត់ទុកថា នេះជាមូលដ្ឋានសំខាន់ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយអាល្លឺម៉ង់ក៏ដូចជាតំបន់ EU ផងដែរ។ “ទ្វីបអឺរ៉ុបបានក្លាយទៅជាដៃគូជួរមុខរបស់វៀតណាមលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរត្រូវបានអនុម័តនោះគឺ វៀតណាមនិងEU សុទ្ធតែជឿជាក់ថា កិច្ចសហប្រតិបតិការពាណិជ្ជកម្មទ្វេភាគីនឹងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាដំណាក់កាលខាងមុខ។ ភាគីទាំងពីរបានប្ដេជ្ញាបង្កើនតំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់កើន២ដងក្នុងរយៈពេល៥ឆ្នាំខាងមុខ”។

ថ្លែងមតិនៅទីនេះ ប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck មានប្រសាសន៍ថាអាល្លឺម៉ង់និងសហគមន៍អឺរ៉ុបគាំទ្រទស្សនៈជាច្រើនរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើតនោះគឺ ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។លោក Joachim Gauck ក៏បានឲ្យដឹងថែមទៀតថា អាល្លឺម៉ង់គាំទ្រវៀតណាមក្នុងការកសាងនីតិរដ្ឋនិងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ