20/03/2015 14:46 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនា​ជាមួយ​ប្រធាន ក្រុមប្រឹក្សា​អាជីវកម្ម​អាមេរិក-អាស៊ាន

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និង​ប្រធានក្រុមប្រឹក្សាអាជីវកម្មងាមេរិក-អាស៊ានលោក Alexander Feldman (រូបថត៖TTXVN)

នៅជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន​លោក Alexander Feldman នារ​សៀល​ថ្ងៃ​ទី​១៨​ខែមិនាឆ្នាំ២០១៥ ប្រធានរដ្ឋវៀត​ណាមលោក​ Truong Tan Sang បាន​សម្ដែង​ការពេញ​ចិត្តអំពី​ការ​អភិ​វឌ្ឍន៍​​នៃទំនាក់ទំនង​ដៃគូលើ​គ្រប់វិស័យវៀត​ណាម- អាមេ​រិកនាពេលកន្លងទៅ​ព្រមទាំង​វាយ​តំលៃខ្ពស់​ចំ​ពោះ​​​​​ការ​​រួម​វិភាគទាន​ជាក់ស្ដែងនិងមានប្រសិទ្ធភាព​របស់ក្រុមប្រឹក្សាអាជីវ​កម្ម​អាមេ​រិក- ​អាស៊ាន​និងអង្គភាព​អាជីវ​កម្ម​​​អា​មេ​រិក​នានា ក្នុងការជំរុញទំនាក់ទំនងសហប្រតិ​បតិ្តការពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំង២។ លោក​ Truong Tan Sang បានស្នើ ឲ្យក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន​និង​អង្គភាព​អាជីវ​កម្មអា​មេរិក​នា​នា​​​ដែល កំពុង​​​ធ្វើសកម្មភាពនៅវៀតណាម បន្តបង្កើនការរួមវិភាគទានថែមទៀតសំដៅ​​ជំរុញ​កិច្ច​សហ​ប្រតិបតិ្ត​ការ​​សេដ្ឋ​​កិច្ច​​ពាណិជ្ជ​កម្មរ​វាងប្រទេស​ទាំង​២​ក៏ដូច​​ជា​ជំរុញ​អាមេរិក​លុបចោល​បណ្ដារ​បងពាណិ​ជ្ជកម្ម​ បើ​ក​ទី​ផ្សា​រ​​​ថែម​​ទៀត​សំរាប់​ទំនិញវៀតណាម គាំទ្រវៀតណា​មក្នុងការចរចាអំពីកិច្ចព្រម​ព្រៀងដៃគូអន្តរ​ប៉ាស៊ី​ហ្វិក​ (TPP) ជា​ពិ​​សេស​គឺក្នុងកាលៈទេសៈប្រទេសទាំង២រំលឹក​ខួបអនុស្សា​វរីយ៍លើកទី​២០ នៃ​ទិវា​ប្រក្រតី​ទំនាក់​ទំ​នង​៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ