31/03/2015 14:47 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយថ្នាក់​ដឹក​​នាំ​រដ្ឋស​ភា​នៃ​​ប្រទេ​ស​នានា

ក្នុងជំនួ​បសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីហុង​គ្រីលោក Semjen Zsolt​ និងអនុប្រធាន​រដ្ឋសភាហុងគ្រីលោក Lator​cai Janos ប្រធាន​រដ្ឋ​វៀត​ណាម​ លោក​ Truong Tan Sang បាន​ស្នើឲ្យភាគី​​ទាំង២សកម្ម​លាត​​ត្រដា​ង​អនុ​វត្ត​​​កិ​ច្ច​ព្រមព្រៀង​ ដែល​មានស្រាប់នានា​និង​​បន្តបំពេញ​បន្ថែ​មវិស័យ​សហ​​ប្រតិបតិ្តការ​ផ្សេងៗ ដែល​មាន​សក្ដា​​នុ​ភា​ព​និង​ជាឧត្តមភាពរបស់​​ប្រទេ​ស​និមួយៗ ព្រមទាំងអះ​អាង​ដែរថា​វៀតណាមត្រៀម​ខ្លួនជា ស្រេច​ធ្វើ​ជា​ស្ពាន​​តភ្ជាប់ ដើម្បីហុងគ្រីបង្កើនវត្តមាននៅ​ទីផ្សារអាស៊ាននិងទ្វីបអាស៊ី។ លោកឧបនាយករដ្ឋមន្រ្តី Semjen Zsolt បា​នជូនដំណឹង​ជាមួយលោកប្រធាន​រដ្ឋ Truong Tan Sang អំពីលទ្ធផល​នៃជំនួប​ធ្វើការជាមួយ​ឧប​នាយ​ក​រ​ដ្ឋ​​ម​ន្រ្តីវៀតណាម លោក Hoang Trung Hai ព្រម​ទាំងអះអាង​ថា ហុង​គ្រីចាត់​ទុកវៀ​តណាម​ជាដៃ​គូគួរ​ឲ្យ ជឿ​ទុ​កចិត្តនៅទ្វីបអាស៊ី។​ ក៏នា​ថ្ងៃដដែល​អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Nganបា​ន​​ទ​ទួលជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្រ្តីហុងគ្រី លោក Semjen Zsolt និង​អនុប្រធាន រដ្ឋសភា​ហុង​គ្រី​លោក​​ Latorcai Janos ផងដែរ។


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និងប្រធានសភាជាន់ទាបឥណ្ឌូនេស៊ីលោក Setya Novanto (រូបថត៖TTXVN)
 

នាព្រឹក​ថ្ងៃដដែលប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ទទួល​ជួប​សន្ទនា​ជា​មួយ​ប្រ​ធាន​សភា​ជាន់​ទាប​ឥណ្ឌូ​នេស៊ី លោក Setya Novanto ក្នុងឱកាស​អញ្ជើញចូលរួម មហាសន្និបាតសហភាពអន្តរ សភាពិភព​លោកលើកទី១៣២​ (IPU ១៣២)។ ស្ដីពីតួនាទីរបស់ឥណ្ឌូ​នេស៊ីនៅក្នុងតំបន់ លោក Truong Tan Sang​ មានគោលបំណ​ងថា ឥណ្ឌូនេស៊ីបន្ត​ពង្រីកនូវតួនាទីរបស់ខ្លួន​មានសម្លេង​សំរេច​កំណត់​ ដើម្បី​ផល​ប្រយោជ​ន៍រួម​របស់​សហគមន៍អាស៊ាន ដើម្បី​សន្តិភាព​ស្ថិរភាព​និងការអភិវឌ្ឍន៍នៅតំបន់ ព្រមទាំង​អះអាង​ថា វៀត​ណាម ត្រៀមខ្លួន​ជាស្រេចរួមជាមួយ​ឥណ្ឌូនេស៊ីជំរុញការចរចា​ ស្ដីពីខ័ណ្ឌ​ព្រំសីមា​នៅ​សមុទ្រ​។ ​លោក​ក៏មាន​គោល​បំណងដែរ​ថា ស្ថាប័ននិតី​បញ្ញាតិ្តនិង​ប្រជាជននៃប្រទេស​ទាំង២ ជំរុញ​ខ្លាំង​ទំនាក់​ទំនង​សហ​ប្រតិ​បតិ្ត​ការ​​ដ៏ស្អិត​រមួត រួមចំណែក​សំខាន់​ឆ្ពោះទៅគោល ដៅបង្កើតសហគម​ន៍អាស៊ាន។​


លោក Truong Tan Sang និងប្រធានសភាជាន់ទាបកាហ្សាក់ស្ថានលោក Zhakupov Kabinolla Kabenovich
(រូបថត៖TTXVN)

 

មុននោះ​នាថ្ងៃទី២៩​ខែមិនាឆ្នាំ២០១៥ ក្នុងជំនួបសន្ទនាជាមួយលោក Zhakupov Kabinolla​ Kabenovich ប្រ​ធាន​​​សភាជាន់ទាបកាហ្សាក់ស្ថាន ដែល​កំពុង​អញ្ជើញ​ចូលរួម​ IPU ១៣២ នៅវៀតណាម លោកប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ការដែលវៀតណាមចូលរួមសម្ព័ន្ធភាព​គ​យ រុស្ស៊ី-បេឡារុស-កា​ហ្សាក់​ស្ថាន​​នឹង​​​បង្កើត​កម្លាំង​​ចលករថ្មីសំរាប់​ប្រទេស​​ទាំង២ ​ព្រមទាំងជឿជាក់​ថាការចុះ​ហត្ថលេខានឹងត្រូវ បាន​ធ្វើ​ឡើង​​ឆាប់​​រហ័ស​ក្នុងឆ្នាំ២០១៥។ លោក Truong Tan Sang ក៏បានអះ​អាងដែ​រថា វៀត ណាម​នឹង​បង្កើន​កិច្ច​សហ​​ប្រតិ​​​ប​តិ្តការ​ជាមួយកាហ្សាក់ស្ថាន និងស្នើឲ្យអង្គភាពអាជី​វកម្ម នៃប្រទេសទាំង២សកម្មចូលរួម​សក​ម្ម​ភាព​​ពន្លឿន​​​​ពាណិជ្ជកម្មនានាទៀតផង៕

តាម VOV5 – វិទ្យុសម្លេងវៀតណា​ម
 

បណ្តាព័ត៌មានបានផ្សាយ