15/05/2015 09:54 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅ Azerbaijan


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅ Azerbaijan (រូបថតៈChinhphu.vn )

 
ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Azerbaijan លោក Iiham Aliev នាយប់ថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៥ ​ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង លោកជំទាវ​រួមជាមួយ​គណៈ​ប្រតិភូ​ជាន់​​ខ្ពស់វៀតណាមបានទៅកាន់រដ្ឋធានី Bacu ចាប់ផ្តើមដំណើរទស្សនកិច្ចសាធារណរដ្ឋ Azerbaijan​។​ ទទួលគណៈប្រតិភូវៀតណាមនៅព្រលានយន្តហោះ​ ប៉ែកភាគីរបស់ Azerbaijanមាន​ឧបនាយក​រដ្ឋ
មន្ត្រី​​ អនុរដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូត Azerbaijanប្រចាំនៅវៀតណាម។​ពី​ចំណែកភាគី​វៀត​ណាម​​ មានឯកអគ្គរដ្ឋទូត Nguyen Thanh Son តំណាងមន្ត្រីស្ថាន​ទូតវៀតណាម និង​សហគមន៍​ជន​វៀត​​ណាមដែលកំពុងរស់នៅនិងសិក្សានៅ Azerbaijan។ ដំណើរទស្សនកិច្ចនេះរបស់លោក Truong Tan Sang គឺសំដៅ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើ គ្រប់​វិស័យរវាងវៀតណាមជាមួយ Azerbaijan នាំទំនាក់ទំនងទ្វេភាគីនេះ ឲ្យស៊ីជម្រៅ ឆ្លើយតប​នឹង​បំ​ណង​​ប្រាថ្នារបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ភាពសម្បូរុងរឿងក្នុងតំបន់​និង​លើពិភ​ព​លោក​៕​

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 
 
 
 
បណ្តាព័ត៌មានបានផ្សាយ