20/08/2016 13:06 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅអង្គ​ទ័ព​អាកាស​-ការពារ​ដែន​អាកាស​


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអង្គទ័ពអាកាស-ការពារដែនអាកាស

សំដៅរំលឹកខួបលើកទី៧១ ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២ខែកញ្ញា នាថ្ងៃទី១៩ខែកញ្ញា ប្រធាន​រដ្ឋវៀត​ណាម​ លោក Tran Dai Quang បានអញ្ជើញ​បំពេញ​ទស្សន កិច្ចការងារនៅអង្គទ័ព​អាកាស-ការពារ​ដែន​អាកាស។ ថ្លែងមតិនៅទី​នេះ លោក Tran Dai Quang បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាល់ការ​ខំប្រឹងប្រែង​និង​ស្នា​ដៃ​ដ៏ធំធេង​ដែលផ្នែកផ្នែកទ័ព អាកាស-ការពារដែនអាកាសទទួល​បាននា​ពេលកន្លង​ទៅ។ លោក​មាន​ប្រសាសន៍​ថា៖

​“អង្គទ័ពអាកាស-ការពារដែនអាកាសគប្បីកសាងឲ្យកងទ័ពមាន ឬទ្ធានុភាព​នយោបាយ​រឹងមាំ ការប្តេជ្ញា​តស៊ូ​ខ្ពស់ មាន​ស្មារតីជំនះ​ពុះពារលើការលំបាក ស្វ័យ​ការពារ ត្រៀមជា ស្រេចវាយ​ឈ្នះរាល់​ការវាយប្រ​ហារ​តាម​ជើង​អាកាស​របស់​សត្រូវ។​ រួមសហការយ៉ាងស្អិត រមួតជាមួយអង្គភាពនានា រួមចំណែកការ​ពារ​រឹងមាំលំហ​អាកាស តំបន់សមុទ្រ ព្រំដែនរបស់ មាតុប្រទេស”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ