17/01/2018 10:43 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញ​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ចូលជូន​សារតាំង​


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដង់
លោក Mohamed Elmurtada Mabarak Ismail Siraq (រូបថតៈ Việt Cường/VOV)

នាថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៨ ​នៅវិមានប្រធានរដ្ឋ​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដ​ង់ លោក Mohamed Elmurtada​ Mabarak Ismail Sira​q ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប៉េរូ លោក A​ugusto Morelli Salgado ឯកអគ្គ​រដ្ឋ​ទូត​ហ្សាំប៊ី ​Walubita Makan Do ឯកអគ្គរដ្ឋទូត សាធា​រណ រដ្ឋអ៊ីស្លាមអាហ្គានីស្ថានJanan ​Mosazai ឯកអ​គ្គរដ្ឋទូត ណាម​មីបៀ Elia George Kai Yamo និង​ ឯកអគ្គរ​ដ្ឋទូត បូលីវី He​riberto Quispe Charc​a អញ្ជើញ​ជូន សារ​តាំង​ចំពោះ​ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang។
 
នៅក្នុងជំនួបជាមួយ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូ​ដង់ ប្រធានរដ្ឋលោក Tr​an Dai Quang បាន​ស្នើឲ្យ​ភាគី​ទាំង​ពីរ ប​ន្តរួមសហការរៀបចំកិច្ចប្រជុំថ្មី​ សំដៅជម្រុ​ញទំនាក់ ទំ​នងទ្វេភាគី​លើគ្រប់វិ​ស័យ។ ប្រធាន​រដ្ឋវៀត​ណាម​ចង់ឲ្យស៊ូដង់​គាំទ្រវៀតណា​ម​ឈរ ឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ អាណត្តិ​ ២០២០-២០២១។​
 
ក្នុងជំនួបជាមួ​យឯកអគ្គរដ្ឋទូត​ប៉េរូ លោក Tran Dai Quang បានស្នើឲ្យឯកអគ្គរ​ដ្ឋ ​ទូត សកម្មជម្រញ​ឲ្យភាគី​ទាំងពីរ​បង្កើន​កិច្ចសហប្រតិ​​បត្តិការ​ទាំង​ ទ្វេភាគីនិងពហុភាគី។ រីឯនៅ​ក្នុងជំនួបជាមួយឯកអគ្គ​រដ្ឋទូត​ ហ្សាំប៊ី លោក ​Tran Dai Quang បានស្នើឲ្យភាគី ទាំងពីរ ​បន្តផ្លាស់​ប្តូរនិងចុះហត្ថលេខាលើឯក​សារសហប្រតិបត្តិ​ការ សំដៅ​​ធ្វើអាជីវកម្ម​ នូវសក្កា នុភាពនិងប្រៀបខ្លាំងរបស់ប្រទេ​សនីមួយៗ។ ក្នុងជំនួបជា​មួយឯកអគ្គ​រដ្ឋទូត អាហ្វហ្គា​នីស្ថាន​ ប្រធានរដ្ឋវៀតណាម​បានអះអាងនូវគោលនយោ​បាយ​របស់វៀត​​ណាម ដោយ​គាំទ្ររាល់​ការខិត​ខំប្រឹង​ប្រែង​របស់ សហគមន៍អន្តរជាតិ ​ស្តីពីការស្ថិរភាព សភាពកា​រណ៍នៅអា​ហ្គានីស្ថាន ឈរលើមូលដ្ឋាន​គោរព​ធម្មនុញ្ញ​អង្គការ​សហប្រជា​​ជាតិ។ ទទួលជួបជាមួយឯកអគ្គរដ្ឋទូ​តណាម​មីបៀ លោក Tran Dai Quang ​បានស្នើ ថា នាពេ​លខាងមុខ​ ភាគីទាំងពីរនឹងផ្លាស់ប្តូរទំហំពាណិជ្ជកម្មនិង​វិនិយោគលើ​បណ្តា វិស័យមានសក្កានុ​ភាព ដូចជា​ កសិកម្ម​កែច្នៃ ជលផលនិងត​ម្បាញ​កាត់​ដេរ។
 
ទទួលជួបជាមួយ​ឯកអគ្គរដ្ឋទូត បូលី​វី លោក Tran Dai Quang អះអាងថា វៀត ណា​មជានិច្ច​កាល គោរព​ទំនាក់​ទំនង​ជាមួយប្រ​ទេសមិត្តនៅអាមេរិកឡាទីន ក្នុង​នោះ មានបូលីវី។ លោក​មានបំណង​ថា ប្រទេស​ទាំងពីរ​នឹងរួម​សហការគំាទ្រ​គ្នាទៅវិញទៅ មកនៅបណ្តាអ​ង្គការអន្តរជាតិនិងវេទិ​កាពហុភាគី​៕​​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ