18/10/2017 10:44 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញ​ជួបធ្វើការ​ជាមួយ​ក្រសួង​ការពារ​ប្រទេស​


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបធ្វើការជាមួយក្រសួងការពារប្រទេស 

នាព្រឹកថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រ​ធានរដ្ឋវៀតណាម លោក​ Tran Dai Quang ប្រធាន​ក្រុម​ ប្រឹក្សា​ការពារប្រទេសនិងសន្តិសុខ មេ​បញ្ជាការបណ្តាក​ងកម្លាំង ប្រដាប់អាវុធ ​បាន​អញ្ជើញ​ជួប​ធ្វើការ​ជាមួយ​ក្រសួង​ការពារប្រទេសវៀត​ណាម។ 
 
អញ្ជើញថ្លែងមតិក្នុងជំនួបនេះលោក​ Tran Dai Quang បានលើកច្បាស់ថា ​កងទ័ព ប្រជាជនវៀតណា​ម គប្បី​លើក​កំពស់​ស្មារតីប្រុងប្រយ័ត្ន លើកគំពស់ក​ម្លាំងតស៊ូ ដោយឥតឈប់ឈរ ​សក្តិសមជា​កម្លាំងនយោ បាយគួរ​ឲ្យទុក​ចិត្ត​របស់បក្ស រដ្ឋនិ​ង ប្រជា​ជន។ ប្រធានរដ្ឋលោក Tr​an Dai Quang បានស្នើ​ឲ្យគណៈកម្មាធិការ​បក្ស​ទ័ព មជ្ឈឹម​ ក្រសួងការពារប្រទេ​ស បន្តការដឹកនាំ ​ជ្រួតជ្រាបនិងអនុវត្តល្អរា​ល់សេចក្តី​ សម្រេចចិ​ត្តរបស់មជ្ឈឹម​ គោល​ដៅ​ភាកិច្ចដែល​សេចក្តីសម្រេចចិត្ត នៃមហាសន្និបាត​ បក្សភាគកងទ័​ពលើកទី១០ បានកំណត់ ​ជាពិសេស​​ ជម្រុញការ​កសាងកងទ័ពប្រ​ជា​ជន​វៀតណាម​​បដិវត្តន៍ ត្រឹមត្រូវ ចំណាន និងទំនើបជាជំហានៗ។
 
ប្រធាន​រដ្ឋ លោក Tran Dai Quang បានស្នើឲ្យគណៈកម្មាធិការបក្សមជ្ឈឹម ក្រ សួងការ​ពារ​ប្រទេស​រឹតបន្តឹង​កិច្ច​សហប្រតិ​បត្តិការ​ជាមួយនគរ បាលប្រជាជន ដើម្បី រក្សាសន្តិសុខនយោបា​យ សណ្តាប់ធ្នាប់ សុវត្ថិ​ភាពសង្គម ធានា​នូវ​សុវត្ថិភាព បណ្តាព្រឹត្តិការណ៍នយោ​បាយសំខាន់ៗ ពិធី​បុណ្យធំៗរបស់ប្រទេសជាតិ ​ជាពិសេស សកម្មភាព​​នៃសន្និសីទជាន់ខ្ព​ស់ APEC ២០១៧ ដែល​បានប្រា​រព្ធនៅ​វៀតណាម​ផងដែរ៕ ​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ