16/10/2016 10:48 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញ​ចូល​រួមកម្ម​វិធី “មោទនភាព​កសិករ​វៀត​ណាម​”


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងកម្មវិធី “មោទនភាពកសិករវៀតណាម”

ក្នុងឱកាសរំ​លឹកខួបលើកទី៨៦ នៃទិវាបង្កើតសមាគមកសិករវៀត​ណាម ថ្ងៃទី១៤​ខែតុលា​នោះ នាយប់​ថ្ងៃទី១៤ខែតុលាឆ្នាំ​២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្ត​ទៅកម្ម​វិធី “មោទនភាពកសិករ​វៀត​ណាម”​។ ថ្លែង​មតិ​ក្នុង​ពិធី ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang បានលើកច្បាស់​ថា បក្សនិង​រដ្ឋជានិច្ច​កាល​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើការងារ​បញ្ជាណែនាំអភិវឌ្ឍន៍​ផ្នែក​កសិកម្ម កសាងជន​បទថ្មីនិង​លើកស្ទួយ​ជីវភាព​រស់ នៅ​របស់​ប្រជា​ជន​ សំដៅកសាងផ្នែកកសិកម្ម​អភិវឌ្ឍន៍​លើគ្រប់ជ្រុង​ជ្រោយតាម​ទិស ទំនើបនិង​និរន្តរ​ភាព។​ ទន្ទឹម​ជា​មួយ​គ្នា​នោះ បក្សនិងរដ្ឋក៏បន្តផ្តោតការយកចិត្ត​ទុក​ដាក់ ពិសេសលើប្រជា​កសិក​រ​ព្រម​ទាំង​ធានា​សន្តិ​សុខ​សង្គម​សម្រាប់​ប្រជាកសិករ​ទៀត​ផង​។ លោក Tran Dai Quang ផ្តល់អនុសាសន៍ថា៖

​“រដ្ឋអំណាចគ្រប់ជាន់​ថ្នាក់ គប្បីអនុវត្តសកម្មភាពជាក់​ស្តែង​ ដើម្បីបញ្ចូនវិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ជឿន​លឿន​ទៅកាន់​តំបន់ជន​បទ។ រួមជាមួយគ្នានោះ សកម្ម​ជួយ​ប្រជាកសិករ​បំផុស​គំនិត​ដើម្បី​រំដោះ​ឲ្យបាន​ការ​ងារ​ហត្ថកម្ម​។ សមាគមកសិកម្ម​គ្រប់ជាន់​ថ្នាក់ ត្រូវក្លាយទៅជាតំណាង​ជាក់​ស្តែង ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់ សមាជិកនៃសមាគមកសិករ រួមចំណែក​ធ្វើការផ្ទេរចនា​សម្ព័ន្ធ​សេដ្ឋកិច្ចជនប​ទ។ ជា​ពិសេស​គឺលើលកំពស់គុណភាពនៃ​ជីវភាពរស់នៅរបស់ប្រ​ជាកសិករ បង្កលក្ខណៈ ងាយ​ស្រួល​សម្រាប់​ប្រជាកសិករ​អាចចូល​រួមនិងទទួល​យកផល នៃកិច្ចការឧស្សាហូបនីយកម្ម​ ទំនើប​ភាវូបនីយកម្ម​និង​ធ្វើ​សមាហរណ​កម្ម​អន្តរជាតិ​របស់ប្រទេសជាតិ”។

​ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញប្រគល់កិត្ត​នាម “កសិករ​ឆ្នើមឆ្នាំ​២០១៦” ដល់​កសិករ​ឆ្នើមចំនួន៦៣នាក់ ដែល​មានការផ្តើម​គំនិត​នាំ មក​នូវ​ប្រសិទ្ធិភាព​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​កសិកម្ម​៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ