26/01/2018 10:50 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួល​ជួបជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិ
អាមេរិក លោក លោក James Mattis

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទី​ក្រុងហាណូយ ប្រធានរដ្ឋ​វៀតណាម ​លោក Tran Dai Quang បាន​អញ្ជើញ​ទទួល​ជួបជាមួយរដ្ឋមន្ត្រីក្រសួ​ងការពារ​ជាតិ​អាមេរិក លោក James Mattis ដែលកំពុងបំពេញ​ទស្សន​កិច្ចជាផ្លូវ​ការនៅវៀត​ណាម​តាមសេចក្តី អញ្ជើញរបស់រដ្ឋម​ន្ត្រីក្រសួងការពារ​ប្រទេស វៀតណាម​នាយឧត្តម​សេនីយ៍​ Ngo Xuan  Lich។ 
 
​នៅក្នុងជំនួបនេះ លោក Tra​n Dai Quang បានអះអាងថា វៀត​ណា​​ម​ជានិច្ចកាល យកចិត្តទុក​ដាក់ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​លើគ្រប់ជ្រុងជ្រោយជាមួយ​អាមេរិក និងចាត់ ទុកអាមេ​រិកជាដៃគូ​សំខាន់ចម្បង ព្រមទាំង​មានបំណង​ជម្រុញទំនាក់ទំនងដៃ​គូលើគ្រប់ ជ្រុង​ជ្រោយ​ឈរ ​លើមូលដ្ឋានគោរពឯករា​ជ្យ អធិបតេយ្យ​ភាព បូរណភាពដែនដីនិងរបបនយោបាយ​របស់គ្នាទៅ​វិញ​ទៅម​ក។​
 
ប្រធានរដ្ឋ លោក Tra​n Dai Quang មានបំណងថា ក្រសួងការពា​រជាតិនៃ​ប្រ​ទេសទាំងពីរ នឹងមាន​វិធានការ​វិជ្ជមានជា​ច្រើន ដើម្បីអនុវត្តន៍ប្រកប​ដោយប្រសិទ្ធភាព រាល់កិច្ចព្រមព្រៀងដែល​បានចុះ​ហត្ថលេខា ក៏ដូចជាសេច​ក្តី​ថ្លែងការណ៍របស់ថ្នាក់ដឹក នាំនៃប្រ​ទេសទាំងពីរ។ លោកប្រធានរដ្ឋ​ជឿជាក់​ថា ដោយការ​ប្តេជ្ញានិងសុឆន្ទៈរបស់ ​ប្រទេសទាំងពីរនោះ ​ទំនាក់ទំនងសហប្រតិបត្តិកា​រវៀតណា​ម-អាមេរិកនឹងមានការ​អភិ វឌ្ឍដោយ​ឥតឈប់​ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។​
 
រីឯខ្លួនវិញ លោក Ja​mes Mattis បានអះអាងថា អាមេរិក​យកចិត្តទុក​ដាក់លើ ទំនាក់ទំនង​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​វៀត​ណាម​និងរួមជាមួយ​វៀតណាម​អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ លើវិស័យ​ទាំង​អស់​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ