24/02/2018 12:15 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ម៉ូសំប៊ិច​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ូសំប៊ិចប្រចាំ
នៅវៀតណាម លោក Gamiliel Munguambe

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ​ ប្រធានរដ្ឋ​វៀតណា​ម លោក Tran Da​i Quang អញ្ជើញ​ទទួល​ជួបជាមួយ​ឯកអគ្គរដ្ឋ​ទូត​សាធារណ​រដ្ឋម៉ូសំប៊ិចប្រចាំនៅ​ វៀតណាម លោក G​amiliel Munguambe ​ក្នុងឱកាស​មកជម្រាប​លាបញ្ចប់បេសកកម្ម ​ការទូតនៅវៀត​ណាម​។

នៅក្នុង​ជំនួបនេះ លោក Tran ​Dai Quang បានអះអាងថា រដ្ឋ​ និង​រដ្ឋាភិបាលវៀតណាម​ នឹង​បន្តបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ស្ថានទូត​ម៉ូសំប៊ិចប្រ ចាំនៅវៀត​ណាម និង​ជួយ​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​បំពេញ​បេសកកម្ម​ការទូត​របស់​ខ្លួន​។
 
រីឯឯក​អគ្គរដ្ឋទូត លោក Gamiliel Munguambe បានចាត់ទុកថា​ សក្កានុភាព​សហ ប្រតិបត្តិការ​រវាង​ប្រទេសទាំង​ពីរនៅធំធេង​ណាស់ និងមានបំណងបន្តទ​ទួលបានការ ​ជួយឧបត្ថម្ភ​របស់រដ្ឋ​និង​រដ្ឋាភិបាល​វៀត​ណាម​ តាមនោះជម្រុញទំនា​ក់ទំនងសហប្រតិ ​បត្តិការ រវាង​ប្រទេស​ទាំងពីរ​ឲ្យកាន់​តែអភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ