07/03/2018 09:29 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស

ថ្នាក់ដឹកនាំទាំងពីររូប បានសង្កត់ធ្ងន់ទៅលើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីរវាង ប្រជាជននៃប្រទេសទាំងពិរ បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរ ជាតិ រួមវិភាគទានសំរាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព ក្នុងតំបន់និងលើពិភពលោក។


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស
លោក Abdul Hamid (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែស នាយប់ថ្ងៃទី៥ មិនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid។ នៅទីនេះ ថ្នាក់ដឹក​នាំ​​ទាំងពីររូបបានសង្កត់ធ្ងន់ទៅលើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេស​​ទាំងពិរ បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ រួមវិភាគទានសំរាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការ​និងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក។

មុននោះ ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Shamin Chaudhury ប្រធានគណៈបក្សកម្មករ Rashed Khan Menon និងថ្នាក់ដឹកនាំសម្ព័ន្ធបណ្ដាសភា​ពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស (FBCCI) Shafiul Islam។

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាបង់ក្លាដែស
លោកស្រី Shirin Shamin Chaudhury

ទទួលជួបប្រធានរដ្ឋសភាលោកស្រី Shirin Shamin Chaudhury ប្រធានរដ្ឋលោក Tran Dai Quang បានសម្ដែង​គោល​បំណងថា ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនាបច្ចុប្បន្ននោះ ប្រទេសទាំងពីរបន្តបង្កើន​​ថែមទៀតទំនាក់ទំនងលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ​។ ប្រធានរដ្ឋលោក Tran Dai Quang ស្នើឲ្យប្រធានរដ្ឋសភាលោកស្រី Shirin Shamin Chaudhury យកចិត្តទុកដាក់ដល់ការជំរុញដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកលើថ្នាក់ជាន់ខ្ពស់ សហការគ្នារៀបចំសកម្មភាពរំលឹក​ខួប​អនុស្សាវរីយ៍លើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយប្រធានរដ្ឋលោក Tran Dai Quang ប្រធានគណៈបក្សកម្មករបង់ក្លាដែសលោក Rashed Khan Menon បានសម្ដែងគោលបំណងចង់រួមជាមួយបក្សកុម្មុយនិស្តវៀតណាម បង្កើនកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរបទពិសោធន៍ទាំងខាងទ្រឹស្ដីផងនិងស្ថានភាពជាក់ស្ដែងផង ក្នុងការអនុវត្តការងារកសាងបក្សនិងអភិវឌ្ឍន៍​ប្រទេសជាតិ។

ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធបណ្ដាសភាពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែស (FBCCI) លោក Shafiul Islam ប្រធានរដ្ឋលោក Tran Dai Quang បានស្នើរឲ្យ FBCCI ធ្វើជាស្ពានតភ្ជាប់ដើម្បីជំរុញសហគ្រាសវៀតណាមទៅបណ្ដាក់ទុន ធ្វើអាជីវកម្មនៅបង់ក្លាដែសនិងនាំសហគ្រាសបង់ក្លាដែសវិនិយោគចូលមកវៀតណាមវិញ៕ 

តាម VOV5 -វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ