06/03/2018 09:20 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាជាមួនាយករដ្ឋមន្ត្រីបង់ក្លេដែស Sheikh Hasina


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាជាមួនាយករដ្ឋមន្ត្រីបង់ក្លេដែស Sheikh Hasina

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្តែងក្តីសោមនស្សរីករាយចំពោះការទទួលយ៉ាងកក់ក្តៅ​ដែលរដ្ឋនិងប្រជាជនបង់ក្លា ដែសសម្រាប់គណៈប្រតិ ភូជាន់ខ្ពស់វៀតណាម។ នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋ លោក Tran Dai Quang នឹងបើកចេញឱកាស ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី។

ថ្នាក់ដឹកនាំទាំងពីររូបបានចាត់ទុកថា ប្រទេសទាំងពិរសុទ្ធតែជាទីផ្សារពោរពេញទៅដោយសក្កានុភាព ជាច្រកទ្វារឈានចូលតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង តាមនោះ ភាគីទាំងពីរគប្បីជម្រុញរាល់ប្រៀបខ្លាំងនេះ ដើម្បីនាំមកលទ្ធផលសហប្រតិបត្តិការជាក់ស្តែងបំផុត។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលទំនាក់ទំនងពាណិជ្ជកម្មទទួលបានកំណើនគួរឲ្យកត់សម្គាល់ និងឯកភាពខិតខំប្រឹងប្រែងបង្កើនទំហំនេះនាឆ្នាំ​២០២០​។

ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដែលក្នុងនោះមានវិស័យការពារជាតិ សន្តិសុខ អប់រំ ទេសចរណ៍​ វប្បធម៌និងជួបប្រាស្រ័យ ប្រជាជនជាដើម។

បញ្ចប់ជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូប បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ​មួយចំនួនរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina និងប្រធានរដ្ឋវៀតណាមលោក Tran Dai QuanG អញ្ជើញបើកសន្និសីទកាសែតបន្ទាប់ពីជំនួបពិភាក្សា។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក​ Tran Dai Quang បានឲ្យដឹងថា៖

“ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ យើងខ្ញុំឯកភាពលើកទឹកចិត្តឲ្យក្រសួងស្ថាប័នទាក់ទិននានានិងសហគ្រាសនៃប្រទេសទាំងពីរ ធ្វើការស្រាវជ្រាវ ធ្វើអាជីវកម្មអស់សក្កានុភាពនិងប្រៀបខ្លាំង​របស់ប្រទេសនីមួយៗ  ជាពិសេស នាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងជាលំដាប់។ យើងខ្ញុំក៏បានេកភាព បង្ក​លក្ខណៈងាយស្រួលសម្រាប់មុខទំនិញជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ ម្យ៉ាងវិញទៀត បង្កលក្ខណៈងាយស្រួល​សម្រាប់សហគមន៍សហគ្រាសបង្កើនការជួបប្រាស្រ័យ ចែករំលែកព័ត៌មាន និងតភ្ជាប់ពាណិជ្ជកម្ម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ