05/07/2016 10:18 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រគល់ជូនសេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូត


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធីតែងតាំងឯកអគ្គរដ្ឋទូតវៀតណាម
ទៅបំពេញបេសកកម្មការទូតនៅឯបរទេស

នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមចំនួន ២០ រូបទៅបំពេញបេសកកម្មការទូតនៅឯកបរទេសអាណត្តិ២០១៦-២០១៩។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើរឲ្យឯកអគ្គរដ្ឋទូតទាំងអស់នេះ គប្បីក្តាប់ជាប់នូវភារកិច្ចកិច្ចការបរទេសចំនួន៣នៃមហាសន្និបាតលើកទី១២របស់បក្ស។ នោះគឺរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងលើកកំពស់តួនាទីឋានៈកិត្យានុភាព របស់ប្រទេសជាតិ។ ​ប្រធានរដ្ឋលោក Tran Dai Quang ក៏បានសំណូមពរឯកអគ្គរដ្ឋទូតបំពេញល្អការងារគាំពារពលរដ្ឋនិងកិច្ចការសម្រាប់អណិកជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ