03/10/2017 09:53 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើលិខិតអបអរសាទរបុណ្យសំពះព្រះខែ ២០១៧


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើលិខិត
អបអរសាទរបុណ្យសំពះព្រះខែ ២០១៧ 

ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្ញើលិខិតដល់ប្អូនៗកុមារ​នៅទូទាំងប្រទេស។ ក្នុងលិខិតនេះ លោក Tran Dai Quang បានផ្ញើដល់ក្មួយៗកុមារ នៅទូទាំងប្រទេស ក្មួយ​ៗ ជនជាតិវៀតណាមនៅឯបរទេសនិងក្មួយជនជាតិបរទេសនៅវៀតណាមនូវមនោសញ្ចេតនាស្រឡាញ់បំ​ផុត​។ លោកបានឲ្យដឹងថា បុណ្យសំពះព្រះខែឆ្នាំនេះ ក្មួយៗទទួលបានបន្ថែមអំណោយដ៏ពោរពេញទៅដោយអត្ថន័យ នោះគឺច្បាប់ស្ដីពីកុមារ ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ មិថុនា ឆ្នាំ២០១៧ ដោយមានបទបញ្ញាត្តិថ្មី គ្រប់​គ្រាន់ និងជាក់ស្ដែងស្ដីពីសិទ្ធិកុមារ ភារកិច្ចរបស់ស្ថាប័ន អង្គការ មូលដ្ឋានអប់រំ ក្រុមគ្រួសារ ឯកជនក្នុងការអនុវត្តសិទ្ធិកុមារ។ លោកប្រធានរដ្ឋ Tran Dai Quang បានជូនពរឲ្យក្មួយៗកុមារនៅទូទាំងប្រទេសឈានចូលឆ្នាំសិក្សាថ្មី ដោយមានស្នាដៃថ្មីនិងទទួលបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយនិងមានប្រយោជន៍៕

តាម VOV5 -​ វិទ្យុសម្លេង​វៀណាម


បណ្តាព័ត៌មានបានផ្សាយ