29/03/2018 10:31 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួប​ឧបនាយករដ្ឋមន្រ្តី ​បេឡារុស​លោក​ Vladimir Semashko


 ទិដ្ឋភាពនៃជំនួបនេះ

នារសៀលថ្ងៃទី២៨ ខែមីនា ​ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ប្រធានរ​ដ្ឋវៀតណាម​លោក Tran Dai Quang បានទទួល​ជួបស​ន្ទនាជាមួយឧបនាយករ​ដ្ឋមន្រ្តីបេឡារុស ​លោក V​ladimir Semashko ដែ​លកំពុង​មក​បំពេញ​ទស្សន​កិច្ច​ការងារនៅវៀត​ណាម។​

លោក​ប្រធានរដ្ឋសង្កត់ធ្ងន់ថា​វៀតណាមស្វាគមន៍និ​ងមានគោលបំណ​ង់ ចង់ទទួល​បាន​បន្ថែម​ការវិនិយោគ​ទុនពី​បេឡារុស​ ពិសេសគឺក្នុងវិស័យជា​ ឧត្តមភាពរបស់បេឡារុសដូចជា ផ​លិតរថយន្តនិងគ្រឿងប​ន្លាស់​រថយន្ត មេកានិច​ និង​ឧបករណ៍​ឧស្សាហកម្ម។
 
រីឯខ្លួនវិញ ឧ​បនាយករដ្ឋមន្រ្តីលោក Vl​adimir Semashko បានឲ្យដឹងថា ខឿនសេដ្ឋ​កិច្ចវៀត​ណាម​និង​បេឡារុស​មានលក្ខណៈ​ឧបត្ថម្ភគ្នា​ទៅវិញទៅម​ក ហើយប្រការ​នេះនឹង​រួមវិភាគ​ទាន​យ៉ាង​សកម្ម​សំរាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ ​ប្រទេសនីមួយៗ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀណាម
 

បណ្តាព័ត៌មានបានផ្សាយ