11/01/2017 06:58 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនានាយករដ្ឋមន្រ្តី​​ Bashkotostan


ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តី Bashkotostan
លោក R.Kh.Mardanov

នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីរដ្ឋអំណាច Bashkotostan ចំណុះរុស្ស៊ីលោក R.Kh. Mardanov ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន លើកច្បាស់ថា វៀតណាមជានិច្ចកាលគោរពនិងផ្ដល់អាទិភាពសំរាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរុស្ស៊ី ក្នុងនោះមានកិច្ចសហប្រតិបត្តិផ្ទាល់រវាងតំបន់នានានៃប្រទេសទាំងពីរ។នេះជាទិសដៅសហប្រតិបត្តិការ​ ដែលមានសក្ដានុភាពជាច្រើន ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។លោក Tran Dai Quang សំដែង គោលបំណងថាសហគ្រាសរុស្ស៊ីក៏ដូចជាសហគ្រាស Bashkotostan បន្តដំណើរការគំរោងការណ៍វិនិយោគថ្មីនៅ​វៀត​ណាម​ ហើយត្រៀមខ្លួនជាស្រេចបង្ក លក្ខណៈងាយស្រួលសំរាប់សកម្មភាពវិនិយោគដោយស្ថិរភាពនិងយូរអង្វែងនៅវៀតណាមផងដែរ។ ស្វាគមន៍ការដែល Bashkotostan និងខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងកម្មវិធីធ្វើសកម្មភាពនោះ ប្រធានរដ្ឋលោក Tran Dai Quang បានសំដែង ជំនឿជាក់ថា កិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរនឹងនាំមកនូវប្រសិទ្ធិភាពជាក់ស្ដែង។ 

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តី Bashkotostan លោក R.Kh.Mardanov ឲ្យដឹងថា Bashkotostan មានគោលបំណងបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនិងកសិកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ