10/11/2017 09:59 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយនាយក រដ្ឋមន្រ្តីកាណាដាលោក Justin Trudeau

នាយប់ថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមនិងចូលរួមសន្និសីទកំពូល APEC នៅទីក្រុង Da Nang។

ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV)

នៅជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានសំដែងជំនឿជាក់ថា ដោយការបង្កើតក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យ ទំនាក់ទំនងរវាងប្រទេសទាំង ២ នឹងអភិវឌ្ឍន៍កាន់តែស៊ីជំរៅ ប្រសិទ្ធិភាព ជាក់ស្ដែង ព្រមទាំងបើកចេញឱកាសសហប្រតិបតិ្តការថ្មីជាច្រើនលើវិស័យសន្តិសុខការពារជាតិ កំណើននិរន្តរភាព និងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុជាដើម។ លោកប្រធានរដ្ឋក៏បានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់​កា​ណាដាចំពោះវៀតណាមក្នុងការរៀបចំប្រកបដោយជោគជ័យនូវឆ្នាំ APEC ២០១៧ ផងដែរ។

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់កាណាដាក្នុងតំបន់ហើយមានបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយវៀត​ណាម​។

មុននោះ នាល្ងាចថ្ងៃទី៨ វិច្ចិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី កាណាដាលោក Justin Trudeau ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ