02/04/2018 09:44 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi

នាព្រឹកថ្ងៃទី១ មេសា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមកិច្ច ប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៦។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរដោះស្រាយឲ្យបានល្អនូវបញ្ហា នៅសមុទ្រដោយឈរលើស្មារតីគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ក៏ដូចជាគោរពច្បាប់អន្តរជាតិ​​ ផងដែរ។ ភាគីទាំងពីរគួរតែអនុវត្តន៍យ៉ាង ហ្មត់ចត់នូវការយោគយល់គ្នារវាងថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋ​ទាំងពីរ ព្រមទាំងមិនទុកឲ្យកើតមានឡើងបម្រែបម្រួលដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ តាមនោះរួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi អះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិនជានិច្ចកាលគោរព និងត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម ជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Wang Yi ឲ្យដឹងថា ចិននឹងអនុវត្តន៍យ៉ាងហ្មត់ចត់​នូវកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តដែលបញ្ជាណែនាំការដោះស្រាយជម្លោះនៅមុទ្រវៀតណាម-ចិន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ