25/06/2017 09:46 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន

 ប្រធានរដ្ឋសភាសម្ដេច ហេងសំរិន បានជូនដំណឹងពីជ័យ​ជំនះរបស់គណៈ​បក្សប្រជាជន​កម្ពុជាក្នុង ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលកន្លង ទៅ ហើយអះអាងថា ប្រជាជនក​ម្ពុជាចង​ចាំជានិច្ច​នូវគុណូបការៈ​របស់យុទ្ធជន​ស្ម័គ្រចិត្តវៀតណាម ដែលបាន​ជួយរំដោះ​ប្រជាជន​កម្ពុជារួច​ផុតពីរប​ប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​។
 


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ឆ្វេង)និងប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន (រូបថត៖TTXVN) 

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧​ នៅជំនួបសន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជាសម្ដេច ហេង សំរិន ដែល​កំពុង​អញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវការ នៅវៀតណាមនោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចាត់ទុកថា ដំណើរ​ទស្សនកិច្ចនាចំឱកាសរំលឹកខួប​អនុស្សាវរីយ៍លើកទី៥០​ទិវាបង្កើត​ទំនាក់​ទំនងការ​ទូតវៀត​ណាម-​កម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤ ខែ​មិ​ថុនា ឆ្នាំ២០១៧) តាមនោះ​រួមចំណែក​​សំខាន់ក្នុង​ការពង្រឹង​និងពង្រីកទំនាក់​​ទំនង​ជាអ្នកជិតខាងដ៏ល្អប្រសើ​រ មិត្តភាពប្រពៃណី​ កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ និ​រន្តរភាព ​និងយូរអង្វែងរវាងប្រទេសទាំងពីរ។
 
រីឯខ្លួន​វិញ ប្រធានរដ្ឋសភាសម្ដេ​ង ហេងសំរិនបានជូន​ដំណឹងពីជ័យជំនះរបស់​គណៈបក្សប្រជាជន​កម្ពុជាក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ ​សង្កាត់នាពេលកន្លង​ទៅ ហើយអះអាងថា ប្រជាជនកម្ពុជាចង​ចាំ​ជានិច្ច​នូវ​គុណូប​ការៈ​របស់យុទ្ធជ​នស្ម័គ្រចិត្តវៀតណា​ម ដែ​លបាន​ជួយរំដោះប្រជាជន​កម្ពុជារួចផុតពីរ​បបប្រល័យពូជ​សាសន៍ប៉ុលពត៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ