13/09/2016 10:35 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Hean

នៅក្នុងការទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Teo Chee Hean ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយនោះ ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang បាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរបស់លោក Teo Chee Hean នឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងនយោបាយនិយាយរួមនិងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិយាយ ដោយឡែក បង្កើតឡើងគ្រឹះរឹងមាំដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើង​កំពស់ថ្មី។​លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យសន្តិសុខ ការពារជាតិ ប្រឆាំងឧបក្រិដ្ឋកម្មឆ្លងដែននិងសន្តិសុខបណ្តាញអ៊ីនធឺណេត។ លោក Tran Dai Quang បានស្នើឲ្យលោក Leo Chee Hean ផ្តោតការយក​ចិត្តទុកដាក់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលក៏ដូចជាសកម្មភាព សហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរសំដៅធានា សន្តិសុខនៃប្រទេសនីមួយៗ។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏មានបំណងថា អង្គភាពអាជីវកម្មសឹង្ហបុរីសកម្មចែមទៀតក្នុងការចូលរួមវិនិយោគ ផ្លាស់ប្តូរព័ត៌មាន ចែក​រំ​លែក​បទពិសោធន៍និងផ្សាភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយទីផ្សារពិភពលោកផងដែរ។
នាពេលរសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Ai-chi របស់ជប៉ុនលោក Hideaki Omuraដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​នៅក្នុងជំនួបនេះ លោក Tran Dai Quang បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយខេត្ត Ai-chi កំពុងមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃដោយមានអង្គភាពអាជីវកម្មជាង១០០កំពុងធ្វើការវិនិយោគនៅវៀតណាម​និងមានជនវៀតណាមជាង ១៣ ពាន់នាក់កំពុងរស់នៅ សិក្សានិងធ្វើការនៅខេត្ត Ai-chi ផងដែរ។ ​លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា លទ្ធភាពសហប្រតិបត្តិការរវាង​វៀត​ណាមជាមួយខេត្ត Ai-chi នៅធំធេងណាស់។ លោក Tran Dai Quang បានស្នើថា នាពេលខាងមុខនឹងមានអង្គភាពអាជីវកម្ម Ai-chi និងតំបន់ភាគកណ្តាលរបស់ជប៉ុនមកវិនិយោគនៅវៀតណាម  តាមនោះនឹង​ជួយ​វៀត​ណាមអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានបំ​ណង​បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការជាមួយជប៉ុននិយាយរួមនិងខេត្ត Ai-chi និយាយដោយឡែក។ ទន្ទឹមជាមួយ គ្នានោះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមនឹងបង្កលក្ខណៈងាយ ស្រួលសម្រាប់វិនិយោគិនជប៉ុន ក្នុងនោះមានអង្គភាពអាជីវកម្មមកពីខេត្ត Ai-chi ផងធ្វើការវិនិយោគអាជីវកម្មនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ