13/07/2016 10:14 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវលោក Phankham Viphavanh


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវលោក Phankham Viphavanh

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយអញ្ជើញថ្លែងមតិក្នុងជំនួបជាមួយអនុប្រធានរដ្ឋឡាវ លោក​ Phankham Viphavanh ដែលកំពុងទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា ប្រទេសទាំងពីរបន្តអនុវត្តយ៉ាងល្អរាល់កិច្ចព្រមព្រៀងទទួលបាននៅក្នុងជំនួបជាន់ខ្ពស់ប្រចាំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ លទ្ធផលនៃកិច្ចប្រជុំលើកទី៣៨គណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរទៀតផង។ទន្ទឹមនឹងនោះ ប្រទេសទាំងពិរបានរួមសហការរៀបចំយ៉ាងល្អពិធីរំលឹកខួបលើក​ទី​៥៥​នៃទិវាបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងកិច្ច​សហប្រតិបត្តិការ​វៀតណាម-ឡាវ។ ប្រធានរដ្ឋលោក​ Tran Dai Quang បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងពង្រឹងទំនាក់ទំនងពិសេសវៀត ណាម-ឡាវ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ