31/05/2016 09:58 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួប​សំណេះ​សំណាល់​ជាមួយកុមារ​ជំទង់ដែលជំនេះ​ពុះពារ​ក្នុងការរៀន​សូត្រ​


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល់ជាមួយកុមារ ជំទង់ដែលជំនេះពុះពារក្នុងការរៀនសូត្រ

ក្នុងឱកាសបុណ្យតេតកុមារអន្តរជាតិថ្ងៃទី១​ ខែ​មិថុនា ឆ្នាំ​២០១៦ និងខែធ្វើ​សកម្ម​ភាព ដើម្បីកុមារ​ឆ្នាំ២០១៦ នា​ព្រឹក​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang បាន​អញ្ជើញ​ ជួបសំណេះសំណាលជាមួយ តំណាងកុមារ​ចំនួន៥៥នាក់​ ដែល​មាន​ស្ថាភាព​លំបាក​ជា​ពិសេស​។ នេះជាគំនូ​ឆ្នើម តំណាងឲ្យកុមារទូទាំងប្រទេស ស្តីអំពីស្មារតី​ជំនេះពុះពារ ទទួល​បាន​ស្នាដៃ​ខ្ពស់​ក្នុង​ការ​សិក្សា​រៀន​សូត្រ និងហាត់ពត់លត់ដុំ។ លោក Tran Dai Quang បានសង្កត់ធ្ងន់ ថា​ការ​ថៃ​ទាំ អប់រំនិង​ការពារ​កុមារ​ជាបញ្ហាមាន​ចរិត​លក្ខណៈយុទ្ធសាស្ត្រ រួម​ចំណែក​សកម្មចូល​ក្នុងការ​ត្រៀមរៀ​បចំ​និង​លើក​កំពស់​គុណ​ភាព​​ប្រភព​ធន​ធាន មនុស្ស បម្រើបុព្វហេតុឧស្សាហូបនីយ​កម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហ រណកម្ម​អន្តរជាតិ។ លោកមានប្រសាសន៍ថា៖ “ប្រទេសទាំងមូល គប្បីសកម្មផ្សព្វ​ផ្សាយ អប់រំច្បាប់ ចំណេះ​ដឹង ជំនាញ​ថៃទាំ អប់រំ​និងការពារ​កុមារ។ ត្រូវរួមសហការ​យ៉ាងជិតស្និទ្ធ​ រវាងសាលា​គ្រួសារនិង​សង្គម រវាង​ក្រសួង​ផ្នែកនា​នា ក្នុងការអនុវត្តច្បាប់​កុមារឆ្នាំ២០១៦។ យកចិត្តទុក​ដាក់​កសាងសាលា​សុវត្ថិភាព ស្និទ្ធ​ស្នាល​។ ផ្តល់​អាទិភាពចំណាយ​វិនិយោគទៅ លើសំណង់សម្រាប់​កុមារ ជាពិសេសគឺកុមារនៅតំបន់ជនជាតិ​ភាគតិច តំបន់​ជួប​ការលំបាកជាពិសេស”។ ប្រធានរដ្ឋមានបំណងថា ប្អូនៗបន្តការសិក្សា ហាត់ពត់លត់ដុំឲ្យបានល្អ ទទួលបានស្នាដៃខ្ពស់ថៃមទៀត ដើម្បី​ពេលធំដឹងក្តីក្លាយ​ទៅ ជាពលរដ្ឋល្អបម្រើ​ប្រទេសជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ