08/01/2015 14:05 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមមកសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)សាកសួរសុខទុក្ខអតីតយុវជនស្ម័គ្រចិត្ត១រូប (រូបថត៖TTXVN)

ក្នុងជំនួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ​២០១៤ ប្រធាន​រដ្ឋ​វៀត​ណាម​លោក Truong Tan Sang បានអះអាងថា រូបភាពនៅសមរភូមិរបស់​យុវជន​ស្ម័គ្រចិត្ត​បាន​ក្លាយ​ទៅជា​និមិត្តរូប​ដ៏​ល្អ​ស្អាតនៃលទ្ធិអង់អាចក្លាហានរបស់បដិវត្តន៍និងបានទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រនិងដួង​ចិត្តរបស់ប្រជាជនវៀត​ណា​ម​។ លោក Truong Tan Sang ស្នើរឲ្យសមាគមគ្រប់ជាន់ថ្នាក់បន្តលាតត្រដាងអនុវត្តយ៉ាងទូលំទូលាយ​នូវ​ចលនា​ធ្វើ​ពលកម្មតាមគំរូរបស់លោកប្រធានហូជីមិញ សកម្មលើកទឹកចិត្តកូនចៅចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងផែនមហាសាមគ្គីជាតិ ព្រមទាំងស្និទ្ធស្នាលជាមួយសមាជិកទាំងឡាយសំដៅក្ដាប់យកបំណង​ប្រាថ្នារបស់​សមាជិក​ ធ្វើសេនាធិការសំរាប់បក្សនិងរដ្ឋដើម្បីបំពេញគោលនយោបាយទាន់ពេលវេលា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ