25/09/2014 17:03 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai

ចាប់ពីថ្ងៃទី២១ដល់ទី២២ខែកញ្ញាឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាមលោក TruongTanSang បាន
បំពេញទស្សនកិច្ចការងារនៅខេត្តGia Lai ស្ថិតនៅតំបន់ Tay Nguyen តំបន់ខ្ពង់រាបភាគ
កណ្ដាលវៀតណាម អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសន្តិសុខយោធានៅភូមិភាគ។
  
ប្រធានរដ្ឋលោក Truong Tan Sang ជូនអំណោយសំរាប់ជនរួមជាតិក្រីក្រនៅស្រុក Kbang
លោកTruong Tan Sang បានទៅទស្សនាស្រុក Kbang ជាទីកន្លែងដែលមានឃុំទាំង១៣
ត្រូវបានជ្រើសរើសដើម្បីអនុវត្តកម្មវិធីកសាងជនបទថ្មី។ នៅទីនេះ លោក Truong Tan Sang
បានវាយតំលៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ជនរួមជាតិក្នុងការកសាងជនបទថ្មី ហើយក្រើន
រំលឹកថា៖ “ត្រូវបង្កគ្រប់លក្ខណៈងាយស្រួល ដើម្បីប្រជាជនមានដីធ្លីផលិត។ គ្មានមូលហេតុ
ណា ដែលប្រជាជនTay Nguyen មិនមានដីធ្លីផលិតទេ។ ទន្ទឹមនឹងនោះ ក៏ត្រូវធ្វើចលនាជនរួម
ជាតិមិនលក់ដី ត្រូវរក្សាដីសំរាប់ការបង្កបង្កើនផល”។
 
 លោក Truong Tan Sang ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តGia Lai លោកTruong Tan Sang បានចាត់ទុកថា Gia Lai
ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-កសិរុក្ខកម្ម។ លោកបានស្នើរឲ្យខេត្ត ត្រូវ
ប្រមូលផ្ដុំបណ្ដាវិធានការ ដើម្បីលើកកំពស់ជីវភាពរស់នៅ របស់ប្រជាជនទាំងខាងសម្ភារៈផង
និងស្មារតីផង។ លោកក៏បានស្នើរឲ្យខេត្តយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាល លើកកំពស់
គុណភាពរបស់ជួរកម្មាភិបាល ព្រមទាំងសកម្មធ្វើសេនាធិការជាមួយបក្ស និងរដ្ឋអំពីគោល
នយោបាយពិសេសនានា  ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ជនរួមជាតិផងដែរ៕

                                                                                             តាម VOV5 -វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ