28/05/2015 10:37 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង


ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង (VOV)

នារសៀល​ថ្ងៃទី២៧ខែឧសភាឆ្នាំ​២០១៥​ នៅវិមាន​ប្រធាន​រដ្ឋ​ ប្រធាន​រ​ដ្ឋ​វៀត​ណាម​លោក Truong Tan Sang បាន​ទទួល​ជួបសន្ទនា ឯកអគ្គរដ្ឋទូត​បណ្ដាប្រទេស​អ៊ីតាលី​ម៉េច​សីក​ និង​ហុង​គ្រីម​ក​ជូន​សារ​តាំង​ទទួល​បេសក​កម្ម​ការ​ទូតនៅវៀត​ណាម។ ទទួល​ជួបសន្ទនា​ជាមួយ​ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ លោកស្រី Cecilia Piccioni លោក​ប្រធាន​រដ្ឋបាន​សង្កត់​ធ្ងន់​ទៅលើ​ទំនាក់​ទំនង​មិត្ត​ភាព រវាងប្រទេស​ទាំង​ពីរ។ លោក​ Truong Tan Sang សង្ឃឹម​ថា​អ៊ី​តាលី​នឹងគាំ​ទ្រ​ការ​អនុម័ត លើ​កិច្ច​ព្រម​ព្រៀងសហ​ប្រតិប​ត្តិការ​​ដៃគូរលើគ្រប់​វិស័យ (PCA) និង​ឈាន​ទៅចុះ​ហត្ថ​លេខា​ លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​វៀតណាម​និងសហភាព​អឺរ៉ុប (EU)។ លោក​ប្រធាន​រដ្ឋ​ក៏ស្វាគមន៍​គោលជំហរ​ របស់​ក្រុម​ប្រទេស ​G7 អំពី​បញ្ហាសមុទ្រ​ខាង​​កើត​គាំទ្រ​​គោល​ការណ៍​ដោះ​ស្រាយ​រាល់​ជំលោះ​ ដោយសន្តិវិធី​លើមូលដ្ឋាន​គោរព​ច្បាប់អន្តរ​ជាតិ។

​ស្វាគមន៍​ឯកអគ្គរដ្ឋទី​ម៉េកស៊ីក​លោក​ស្រី Sara Valdes Bolano ទទួល​បេសក​កម្ម​នៅ​វៀតណាម លោក Truong Tan Sang បាន​អះអាង​ថាវៀ​តណាម​ជានិច្ចកាល ​គោរព​ទំនាក់ទំ​នង​សហប្រ​តិបត្តិ​ការ ​ជាមួយ​ម៉េក​ស៊ីក​និង​មានបំ​ណង​ភាគី​ទាំង​ពីរ​ជំរុញ​ការ ​ផ្លាស់​ប្តូរគណៈ​ប្រតិភូ​ជាន់​ខ្ពស់​និង​គ្រប់​ជាន់​ថ្នាក់ ​ដើម្បី​បង្កើន​ទំនាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ រវាងប្រទេសទាំង​ពីររវាងប្រទេសទាំង​ពីរ​ដំបន់​ទាំងពីរ​អាស៊ាន និងអាមេរីកឡាទីន​ពិសេស​គឺក្នុង​កាលៈ​ទេសៈ​ នាចុងឆ្នាំ២០១៥​សហគមន៍​អាស៊ាន​នឹង​បាន​បង្កើត។

​ទទួល​ជួបសន្ទនា​ជាមួយឯក​អគ្គរដ្ឋទូត​ហុង​គ្រី Csaba Ory លោក Truong Tan Sang​បាន​ថ្លែង​អំណរ​គុណ​ការ​ជួយ​ឧបត្ថម្ភ​របស់​ហុង​គ្រីមុន​នេះ ក៏ដូច​ជានាបច្ចុប្បន្ន។ លោក​ប្រធាន​រដ្ឋបាន​អះអាងថា​វៀត​ណាម​ត្រៀម​ខ្លួន​ជា​ស្រេច​បង្ក​លក្ខណៈ ដើម្បីអង្គភាព​អាជីវកម្ម​ហុងគ្រីស្វែង​យល់ ​វិនិយោគ​អាជីវកម្ម​នៅវៀ​តណាម។ នារ​សៀល​ថ្ងៃដ​ដែល​ប្រធាន​រដ្ឋ​ លោក Truong Tan Sang បានប្រគល់​សេចក្តី​សំរេច​ចិត្ត​តែង​តាំង ​ជូន​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម ​ចំនួន១៦រូបនៅឯ​បរទេស។ លោក​ប្រធាន​រដ្ឋ​បានសង្កត់ធ្ង​ន់ថា អណាត្តិ​ប្រធាន​ស្ថាប័ន​តំណាង​របស់​វៀត​ណាម​នៅ​ឯបរទេស​អណាត្តិ២០១៥-២០១៨ ជាដំណាក់​កាលគិន្លឹះ​ក្នុង​ដំណើរ​ការអភិវឌ្ឍន៍​ នៃ​ប្រទេសជាតិ។ លោក​ប្រធាន​រដ្ឋបាន​រំលឹក​ថា ការតស៊ូ​ការពារ​អធិបតេយ្យភាព និងបូរណៈភាព​ដែន​ដី​នៅ​សមុទ្រ​ខាង​កើត​ នឹង​មាន​ការ​លំបាក​សាកល្បង​ជាច្រើន ផ្នែកការ​ទូតត្រូវបន្ត​ពង្រីក​ស្មារតី​ម្ចាស់កា​រស​ហការ​ស្អិត​រមួត​ ជាមួយ​ការ​ពារ​ជាតិ​និង​សន្តិសុខ សំ​ដៅប​ង្កើនក​សាង​ជំនឿជាក់ប​ង្ការ និង​ព្រមាន​ជំលោះ​ខំប្រឹងប្រែង​សន្តិវិធី ​លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ​ និង​គោលការណ៍​ប្រតិបត្តិ​របស់​ដំបន់ ប្តេជ្ញាការ​ពារអធីបតេយ្យភាព​កោះសមុទ្រ ​និងបូរណៈ​ភាព​ដែន​ដី៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ