24/04/2015 15:04 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំដែលចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក


ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំដែលចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក (VOV)

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ​២០១៥​ បន្ត​ចូល​រួម​សម័យ​ប្រ​ជុំ​ពេញ​​អង្គលើកទី៤និងទី៥នៃសន្និសីទកំពូល​អាស៊ី-អាហ្វ្រីក​ (AAC) ជួប​សន្ទនា​ជា​មួយ​ប្រ​ធា​នា​ធិប​តី​អ៊ីរ៉ង់​លោក​ Hassan Rouhani ប្រធាន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​សន្និបាត​ប្រជាជន​កំពូល​សាធារណៈ​រដ្ឋប្រ​ជាធិប​តេយ្យ​ប្រជា​មានិតកូរ៉េ​ លោក Kim Yong Nam និង​រដ្ឋមន្ត្រីការ​បរទេស Mozambique លោក​ Oldemiro Baloi។

ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ប្រធាន​រដ្ឋ Truong​ Tan Sang បានអះអាងថា វៀត​ណាម​គោរពការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ សហប្រតិបត្តិការ​លើច្រើន​វិស័យ​ ជាមួយ​អ៊ីរ៉ង់​សម្ដែង​ការ​សប្បាយ​រីករាយ​ចំពោះ​ការអភិវឌ្ឍន៍​ នាពេលថ្មីៗ​នេះរ​បស់​អ៊ីរ៉ង់​ក៏ដូច​ជាលទ្ធផល​សកម្ម​នៃការ​ចរចា​នុយគ្លេ​អ៊ែជា​មួយ​ក្រុម​ P5+1 វាយ​តំលៃខ្ពស់​តួនាទីប្រធាន​ចលនាមិន​ចូល​បក្សសម្ព័ន្ធរបស់​អ៊ីរ៉ង់អណាត្តិ២០១២-២០១៥។

ក្នុងជំនួនសន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សន្និបាត​ប្រជាជន​កំពូល​សាធារណៈ​រដ្ឋ​ប្រជាធិប​តេយ្យ​​ប្រជាមានិតកូរ៉េ លោក Kim Yong Nam ប្រធាន​រដ្ឋ​ Truong Tan Sang បាន​វាយ​តំលៃ​ខ្ពស់​ការ​ដែល​ភាគី​ទាំងពីរ​កំពុងសហការ​រៀបចំ​សកម្មភាព​ មាន​អត្ថ​ន័យ​ជា​ច្រើន​សំដៅ​រំលឹក​ខួប​លើក​ទី៦៥​ នៃ​ទិវា​​បង្កើត​​ទំនាក់​ទំ​នង​​ការ​​ទូត​(ទី៣១​ខែ​មករា) ក្នុងនោះមានការផ្លាស់ប្តូរគណៈ​ប្រតិភូ​ជាន់ខ្ពស់។ លោក Truong Tan Sang បាន​អះអាង​ថា វៀត​ណាមមុនក៏ដូចជាក្រោយគាំទ្រ​ឧបទ្វីបកូរ៉េ សន្តិភាព ស្ថិរភាពនិងគ្មាន​នុយគ្លេអ៊ែ គាំទ្រកា​រ​សន្ទនា​សម្រុះសម្រួល​សហប្រតិបត្តិការ​សន្តិភាព​ឯកភាព​ រវាង​ប្រទេសកូរ៉េទាំងពីរ។

នៅពិធីជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Mozambique លោក Truong Tan Sang បានចាត់ទុកថា ប្រ​ទេស​​ទាំងពីរ​ត្រូវរៀបចំល្អ​សកម្មភាពរំលឹកខួបលើកទី៤០ នៃទិវា​បង្កើតទំនាក់ទំនងការទូត (ទី២៥ខែ​មិថុនា)និង​ជំរុញ​ថែមទៀតកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម ទូរគមនាគមន៍ កសិកម្ម សុខាភិបាល​ជាដើម​។ លោកប្រធានរដ្ឋ​ Truong Tan Sang បាន​ស្នើ​ប្រទេស​ទាំងពីរ​បន្ត​សហការ​ជិតស្និទ្ធ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើបណ្ដា​វេទិការ​អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ