10/11/2014 09:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទបណ្ដាថ្នាក់ដឹកនាំ APEC


ប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទបណ្ដាថ្នាក់ដឹកនាំ APEC (VOV)

នាថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ជា​មួយ​គណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាមបានទៅកាន់ទីក្រុងប៉េកាំងចូលរួម​សន្និសីទថ្នាក់​ដឹកនាំ​វេទិការ​សហ​ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី២២។ សន្និសីទ​ថ្នាក់ដឹកនាំ APEC ដោយ​​ប្រធានបទ កំណត់អនាគត​តាម​រ​យៈទំនាក់​ទំនង​ដៃគូ​អាស៊ី-ប៉ាស៊ីហ្វិក នឹងប្រមូល​ផ្ដុំ​លើ​បញ្ហា​ចំនួន ៣ រួមមាន តភ្ជាប់ បង្កើតមណ្ឌល​ពាណិជ្ជកម្មសេរីដំបន់អាស៊ី - ប៉ាស៊ីហ្វិក (FTAAP) ខ្លឹមសារ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្មថ្មី។​តាមគំរោងសន្និសីទនឹងអនុម័តលើ​ឯកសារចំនួន ១៥ រួមមានសេចក្តី​ថ្លែងការណ៍ចំនួន២របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ APEC និង​រំ​លឹក​ខួបលើកទី២៥​នៃទិវា​បង្កើត APEC។

វៀតណាមចូលរួមសន្និសីទថ្នាក់ដឹកនាំ APEC លើកនេះសំដៅបន្តលាត​ត្រដាង​គោលការណ៍​ម្ចាស់​ការសកម្មសមាហរណកម្មអន្តរជាតិ និងលើកកំរិត​ទំនាក់ទំនង​កិច្ច​ការបរទេសពហុភាគី។ ក្នុងរយៈពេលប្រព្រឹត្តទៅសន្និសីទ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang នឹង​មាន​ជំនួប​សន្ទនាជាមួយ​ថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចសមាជិក APEC និងអង្គភាពអាជីវកម្មជួរមុខលើ​ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ